សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី សួរសុខទុក្ខ ប្រោសព្រំ និងឧបត្ថម្ភថវិកាដល់កងទ័ពនៅមន្ទីរពេទ្យព្រះកុសុមៈ
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងសួរសុខទុក្ខ ប្រោសព្រំ និងឧបត្ថម្ភថវិកាដល់កងទ័ពជួរមុខដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ ថ្ងៃទី៤ មករា ២០២៦។
ខ្លឹមសារប្រភព
នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព សម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី បានយាងប្រោសព្រំ និងសួរសុខទុក្ខវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។ក្នុងព្រះរាជពិធីនេះ មានការចូលរួមដង្ហែដោយឯកឧត្តម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ទទួលបន្ទុកការងារទូទៅ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សាកលវិទ្យាធិការរង លោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យផងដែរ។
នាឱកាសនោះ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានចុះសួរសុខទុក្ខ ប្រោសព្រំ និងឧបត្ថម្ភថវិកា ដល់វីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) បន្ទាប់ពីរងរបួសពីសង្គ្រាមឈ្លានពានដោយយោធាថៃ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15858",
"languageVersionId": "12703",
"visibilityVersion": "2",
"versionToken": "a1.YWGpUJAwvM2C_Jcj3xJPRut1RSIloe-MEEbMqR7b-ss"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
