នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព សម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី បានយាងប្រោសព្រំ និងសួរសុខទុក្ខវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។ក្នុងព្រះរាជពិធីនេះ មានការចូលរួមដង្ហែដោយឯកឧត្តម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ទទួលបន្ទុកការងារទូទៅ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សាកលវិទ្យាធិការរង លោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យផងដែរ។
នាឱកាសនោះ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានចុះសួរសុខទុក្ខ ប្រោសព្រំ និងឧបត្ថម្ភថវិកា ដល់វីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) បន្ទាប់ពីរងរបួសពីសង្គ្រាមឈ្លានពានដោយយោធាថៃ៕
ដោយ៖ ប៉ៃ សុឃីម













