រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋបាលខេត្តព្រះសីហនុបន្តនាំយកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ ជូនដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក នៅទិសឧត្តរមានជ័យ

លោក នៃ គង់ តំណាងឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំក្រុមការងារនាថ្ងៃទី៥ ខែមករា នាំអំណោយពីប្រជាពលរដ្ឋខេត្តព្រះសីហនុទៅជូនកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅឧត្តរមានជ័យ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នេះតំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការ ងារ នាំយកអំណោយជាស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពទឹកដីខ្មែរ និងពលរដ្ឋភៀសសឹកនៅទិសឧត្តរមានជ័យ។ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើងដែលកំពុងត្រូវការជំនួយជាចាំបាច់។ចំពោះអំណោយសប្បុរសធ៌មរបស់បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15756",
  "languageVersionId": "12552",
  "visibilityVersion": "2",
  "versionToken": "a1.NxP9cfTtGC_KqNY0fA4jIFHD-YC6tUby0mAUVzvg0Vo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។