រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យទៅឆ្នាំ២០២៧

អគ្គនាយកដ្ឋានពន្ធដារប្រកាសពន្យារពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យទៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ខណៈចំណេញពីប្រភេទទ្រព្យផ្សេងៗដែលបានរាយបញ្ជី ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រាជរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យរយៈពេល១ឆ្នាំទៀត។ បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាកថា ចំពោះពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរអចលនទ្រព្យ ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧តទៅ។ ការប្រកាសពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនដូច្នេះ បើតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់បន្ថែមថា គឺអនុលោមតាមចំណារឯកភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ១២៧៩២ សហវ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដោយឡែក ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះ អាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវចាប់អនុវត្តលើចំណេញមូលធន ដែលកើតមានឡើងចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦នេះតទៅ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15753",
  "languageVersionId": "12543",
  "visibilityVersion": "2",
  "versionToken": "a1.zQ406p_WFaLgKS72zHhyf6TidkHUqoEsjaR2T4PSzaA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។