ត្រៀមអាវរងាក្រាស់ៗ!ធាតុអាកាសចុះត្រជាក់ខ្លាំងដល់១៤°Cនៅតាមខេត្តមួយចំនួននិងតំបន់ជួរភ្នំ
ក្រសួងធនធានទឹកព្យាករថា ចាប់ពីថ្ងៃទី៧–១៥ ខែមករា ខេត្តមួយចំនួននិងជួរភ្នំចុះត្រជាក់ដល់១៤°C តំបន់មួយចំនួនរួមទាំងភ្នំពេញ១៧°C និងខេត្តមាត់សមុទ្រ៤ ចុះដល់១៩°C។
ខ្លឹមសារប្រភព
ចាប់ពីថ្ងៃទី០៧ស្អែកនេះរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ធាតុអាកាសចុះត្រជាក់ខ្លាំងដល់១៤អង្សាសេ(°C) នៅតាមខេត្តមួយចំនួននិងតំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក ជួរភ្នំបូកគោនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តទាំងនោះមានខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ និងខេត្តស្ទឹងត្រែង។
ការដែលធាតុអាកាសចុះត្រជាក់ខ្លាំងដូច្នេះ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែមករានេះ បានបញ្ជាក់ថា ដោយសារក្រសួងសង្កេតឃើញរបបខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក។
ចំណែកខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ចុះត្រជាក់ដល់១៧°C។ ដោយឡែក ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ចុះត្រជាក់ដល់១៩°C ខណៈរលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រទៅ១,០០ម៉ែត្រ។
ដូចបានជម្រាបជូននេះ ក្រសួងធនធានទឹក អំពាវនាវឱ្យសាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលចុះត្រជាក់នេះ ជាមួយនឹងខ្យល់កន្ត្រាក់។ ពិសេសត្រជាក់នៅពេលយប់ និងពេលព្រឹក ត្រូវថែរក្សាសុខភាពផ្ទាល់ខ្លួនដើម្បីជៀសវាងពីបញ្ហាផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងធនធានទឹកថានឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលបន្ថែមទៀត៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15752",
"languageVersionId": "12540",
"visibilityVersion": "2",
"versionToken": "a1.6Sc_JYS3g82EEcz5Lk0qf4Ldn90xvQwl2wGFY1rnDz0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
