អាជ្ញាធរអប្សរាថាករណីហិង្សានៅតំបន់អង្គរជារឿងចាស់បង្កដោយភ្ញៀវទេសចរជនជាតិអាមេរិក និងរុស្ស៊ី
អាជ្ញាធរអប្សរាថា វីដេអូថ្មីដែលនិយាយពីអំពើហិង្សានៅអង្គរ ពាក់ព័ន្ធហេតុការណ៍ថ្ងៃទី៧ កុម្ភៈ ២០២៤ រវាងភ្ញៀវអាម៉េរិកនិងរុស្ស៊ី ហើយបានសម្របសម្រួលបញ្ចប់នៅថ្ងៃកើតហេតុ។
ខ្លឹមសារប្រភព
ថ្មីៗនេះគណនី YouTube ឈ្មោះ The Country Collectors បានបង្ហោះផ្សព្វផ្សាយវីដេអូរយៈពេល២៤នាទី ដោយបានបញ្ជាក់ថា ខ្លួនបានទទួលរងការវាយប្រហារដោយអំពើហិង្សា នៅរមណីយដ្ឋានអង្គរនៃប្រទេសកម្ពុជា។ ពាក់ព័ន្ធករណីនេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា រឿងហេតុបានកើតឡើងតាំងពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤មកម៉្លេះ ដែលបង្កឡើងដោយភ្ញៀវទេសចរជនជាតិអាមេរិក១រូបនិងភ្ញៀវជនជាតិរុស្ស៊ី១រូប ពុំមានពាក់ព័ន្ធជាមួយនឹងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាទេ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី០៥ ខែមករា បានបញ្ជាក់បន្ថែមថា មូលហេតុដែលភាគីទាំងពីរបង្កជាហិង្សា ដោយសារដណ្តើមគ្នាយកទីតាំងថតរូប និងប្រើប្រាស់ភាសាហិង្សាដាក់គ្នាទៅវិញទៅមក នៅបរិវេណខាងកើតសាលរបាំនៃប្រាសាទតាព្រហ្ម។ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះបឋមដល់ជនរងគ្រោះ និងបានបញ្ជូនទៅអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ដើម្បីសម្របសម្រួល និងដោះស្រាយគ្នា។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាបញ្ចប់បញ្ហានេះ តាំងពីថ្ងៃកើតហេតុ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដូចមានកំណត់ហេតុជូនភ្ជាប់មកជាមួយ។
មិនតែប៉ុណ្ណោះ ភាគីទាំងពីរ បានធ្វើការសុំទោសអាជ្ញាធរពាក់ព័ន្ធ និងប្រជាជនកម្ពុជា ចំពោះបញ្ហាដែលពួកគាត់បានបង្កនេះ និងបានសម្តែងការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនៅទីតាំងប្រាសាទជាទីសក្ការៈរបស់កម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15591",
"languageVersionId": "12323",
"visibilityVersion": "2",
"versionToken": "a1.dqTGgdiXJtXax4a8aINz4uZSMkUdmyZXQcmeyc3cvpU"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
