រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

យោធាសៀមបន្តប្រើដ្រូនស៊ើបការណ៍បង្ហោះចូលទឹកដីកម្ពុជាក្នុងខេត្តពោធិ៍សាត់និងខេត្តកោះកុង

ក្រសួងមហាផ្ទៃថ្ងៃទី៧ ខែមករា អះអាងថា ដ្រូនស៊ើបការណ៍ថៃចូលខេត្តពោធិ៍សាត់និងកោះកុងថ្ងៃទី៥ និង៦។ ក្រសួងថាកំពុងតាមដានជួរមុខ និងរួមជាមួយកងយោធពលខេមរភូមិន្ទការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦នេះ បានអះអាងថា យោធាសៀមបានបន្តប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលទឹកដីកម្ពុជានៅភូមិសាស្រ្តខេត្តពោធិ៍សាត់ និងភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានបង្ហាញឃើញថា កាលពីថ្ងៃទី០៥ ខែមករា ភាគីសៀមបានប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន១គ្រឿងរំលោភចូលទឹកដីកម្ពុជានៅភូមិសាស្រ្តខេត្តពោធិ៍សាត់ និង១គ្រឿងទៀតនៅភូមិសាស្រ្តច្រកទ្វាព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង។ មិនតែប៉ុណ្ណោះ នៅយប់ថ្ងៃទី០៦ ខែមករា ភាគីសៀមបន្តប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន១គ្រឿងហោះចូលពីមុខភូមិសាស្រ្តច្រកផ្លូវ៥៦ និង២គ្រឿងទៀតហោះកាត់ភូមិសាស្រ្តអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សកម្មភាពទាំងនេះរបស់យោធាសៀម អាចនាំឱ្យបទឈប់បាញ់នៅមានភាពផុយស្រួយ។ ជុំវិញនឹងករណីបង្ហោះដ្រូនស៊ើបការណ៍ដោយយោធាសៀម ក្រសួងមហាផ្ទៃ មិនបានតបតអ្វីឡើយ ប៉ុន្តែគ្រាន់តែអះអាងថា ក្រសួងកំពុងបន្តតាមដានសភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15580",
  "languageVersionId": "12290",
  "visibilityVersion": "2",
  "versionToken": "a1.Kib-QG_vJoW9S3ZsgzDagvR3dYOsPgTCXoRHNC4Qwpk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។