ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១៥°C នៅតំបន់ខ្ពង់រាប និង ១៧°C នៅតំបន់វាលទំនាប
ការព្យាករណ៍ថ្ងៃទី៨–១០ ខែមករា ឆ្នាំ២០២៦ បង្ហាញសីតុណ្ហភាពមធ្យមអប្បបរមា១៧°C នៅវាលទំនាប ១៥°C នៅខ្ពង់រាប និង១៨°C នៅមាត់សមុទ្រ។ តំបន់ដែលបានរាយឈ្មោះពុំមានភ្លៀង ហើយរលកមធ្យម០,៥០–១,០០ម៉ែត្រ។
ខ្លឹមសារប្រភព
យោងតាមការព្យាករណ៍ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ របបខ្យល់មូសុងឦសាននឹងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពនេះនឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៩°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យមប្រហែល ៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
នៅតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ១៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៨°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យមប្រហែល ៦ ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។
ចំណែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យមប្រហែល ៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ ចំពោះរលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ ម៉ែត្រ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15578",
"languageVersionId": "12284",
"visibilityVersion": "2",
"versionToken": "a1.w3BmJNIj9RjpWT5ttyT0FNXDDsHhB8FYZ6zI-exKVUs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
