រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ធនាគារជាតិ៖ អ្នកដាក់ប្រាក់នៅធនាគារព្រីនស៍ត្រូវរៀបចំឯកសារដកប្រាក់តាមលំដាប់អាទិភាពច្បាប់

ធនាគារជាតិបានជូនដំណឹងនៅថ្ងៃទី៨ ខែមករាថា អតិថិជនធនាគារព្រីនស៍ត្រូវរៀបចំឯកសារដកប្រាក់តាមលំដាប់អាទិភាពស្របច្បាប់ និងបន្តសងប្រាក់កម្ចី។ ក្រុមហ៊ុនម៉ូរីសុនកាក់គ្រប់គ្រងប្រតិបត្តិការ និងទ្រព្យសម្បត្តិ ខណៈសេវាធនាគារថ្មីត្រូវបានផ្អាក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ បានជូនដំណឹងដល់អតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក អាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់តាមលំដាប់អាទិភាពស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ចំណែក អ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក ក៏ត្រូវបន្តបំពេញកាតព្វកិច្ចបង់ប្រាក់ត្រឡប់មកវិញជាធម្មតាដែរ។ តាមរយៈសេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា ធនាគារជាតិនៃកម្ពុជា បានចាត់តាំងក្រុមហ៊ុនម៉ូរីសុនកាក់ ជាអ្នកទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងរាល់ប្រតិបត្តិការ និងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ចាប់ពីពេលជូនដំណឹងនេះតទៅ។ ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុតលើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើក៏ដូចជាអតិថិជននានា ហើយធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ការបញ្ជាក់ជូនខាងលើ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចកម្ពុជាចាប់ខ្លួនលោក Chen Zhi ស្ថាបនិកនិងជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប រួមទាំងជនជាតិចិនចំនួនពីររូបផ្សេងទៀតគឺលោក ស៊ូ ជី លាំង (Xu Ji Liang) និងលោក សៅ ជី ហ៊ុយ (Shao Ji Hui) ។ លោក Chen Zhi ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន។ តាមការប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៧ ខែមករា សញ្ជាតិខ្មែររបស់លោកត្រូវបានដកហូតកាលពីខែធ្នូ ឆ្នាំ២០២៥៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15631",
  "languageVersionId": "12411",
  "visibilityVersion": "2",
  "versionToken": "a1.eP-UIMB8z9y1z0YMHjypd4LpV9WT2Jsqu7hv14IhAsA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។