រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រោយបិទផ្លូវជាតិលេខ៣តវ៉ា!កម្មកររោងចក្រយូ ជា ឆេងបានត្រឡប់ចូលធ្វើការធម្មតាវិញហើយ

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី៨ ខែមករាថា កម្មកររោងចក្រ យូ ជា ឆេង បានចូលធ្វើការធម្មតាវិញ ក្រោយមន្ត្រីជាន់ខ្ពស់ដោះស្រាយការតវ៉ាបញ្ចប់កាលពីម្សិលមិញ។ កម្មករនិយោជិតអាចប្តឹង ឬផ្ដល់ដំណឹងតាមលេខ១២៨៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្មករ-កម្មការិនីរោងចក្រ យូ ជា ឆេង មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ បានត្រឡប់ចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីពួកគេបានតវ៉ាបិទផ្លូវជាតិលេខ៣ដោយសារថ្នាំងថ្នាក់ជាមួយមេការជនជាតិចិនមិននបើកប្រាក់បំណាច់ឆ្នាំ និងមិនឱ្យឈប់សម្រាកថ្ងៃបុណ្យ។  បើតាមឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៨ ខែមករានេះ បានឱ្យដឹងថា ការវិលត្រឡប់ចូលធ្វើការជាធម្មតាវិញចំពោះកម្មករ-កម្មការិនីរោងចក្រ យូ ជា ឆេង បន្ទាប់ពីមន្រ្តីជាន់ខ្ពស់ក្រសួងការងារ បានចុះដោះស្រាយករណីតវ៉ារបស់ពួកគាត់បញ្ចប់សព្វគ្រប់ កាលពីថ្ងៃម្សិលមិញ។ អ្នកនាំពាក្យរូបនេះ បានអះអាងថា រាល់បញ្ហានានារបស់បងប្អូនកម្មករ-និយោជិត មិនថាតែក្នុងវិស័យកាត់ដេរ ឬវិស័យផ្សេងទៀតនោះទេ គឺក្រសួងការងារ តែងតែយកចិត្តទុកដាក់ដោះស្រាយឱ្យបានលឿនរហ័សប្រកបដោយប្រសិទ្ធភាពនិងមិនព្រងើយកន្តើយនោះឡើយ។ បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់អាចប្តឹង ឬផ្តល់ដំណឹងមកលេខ Hotline “១២៨៦” ដើម្បីឱ្យមន្ត្រីជំនាញរបស់ក្រសួងដោះស្រាយបញ្ហាជូនបាន៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15628",
  "languageVersionId": "12402",
  "visibilityVersion": "2",
  "versionToken": "a1.3SLHxYA3pTm3Cwx4ZwEJZleoiKWGb7YTdwHT5JAP9JQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។