រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋមន្ត្រីទេសចរណ៍ចុះពិនិត្យផ្ទាល់ «សួនតេជោសន្តិភាព» ទំនប់៩៥ ត្រៀមក្លាយជាគោលដៅទេសចរណ៍ថ្មីដ៏ទាក់ទាញនៅព្រះវិហារ

ឯកឧត្តម ហួត ហាក់ និងឯកឧត្តម គីម រិទ្ធី បានចុះពិនិត្យ «សួនតេជោសន្តិភាព» ទំនប់៩៥ នៅថ្ងៃទី៧ ខែមករា ដើម្បីតាមដានការងារកំពុងអនុវត្ត ធានាសុវត្ថិភាព សោភ័ណភាព ភាពច្នៃប្រឌិត គុណភាព និងស្តង់ដា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ព្រះវិហារ)៖ «សួនតេជោសន្តិភាព» ស្ថិតនៅរមណីយដ្ឋានទេសចរណ៍ទំនប់៩៥ ត្រូវបានរំពឹងថា នឹងក្លាយជាតំបន់ទេសចរណ៍សក្តានុពលថ្មី ប្លែក និងទាក់ទាញមួយនៅខេត្តព្រះវិហារ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនូវទីតាំង «សួនតេជោសន្តិភាព» ដែលស្ថិតនៅតំបន់ទេសចរណ៍ទំនប់៩៥ ជើងភ្នំត្បែង ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ ការចុះពិនិត្យទីតាំងជាក់ស្តែងនេះ មានគោលបំណងត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារដែលកំពុងអនុវត្ត ដើម្បីធានាឱ្យបាននូវសុវត្ថិភាព សោភ័ណភាព ភាពច្នៃប្រឌិត គុណភាព និងស្តង់ដា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋក្នុងតំបន់ អញ្ជើញមកទស្សនា និងកម្សាន្ត៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15625",
  "languageVersionId": "12393",
  "visibilityVersion": "2",
  "versionToken": "a1.gQFe7_-6n4yrW5SspZklDEmd5MkuUOhQYW_moTlZxFE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។