រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលក្រុងព្រះសីហនុហាមដាច់ខាតអ្នកលក់ដូរតាមឆ្នេរឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរ

លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានហាមដាច់ខាតការលក់កោរភ្ញៀវទេសចរតាមឆ្នេរ និងព្រមានចាត់វិធានការដោយគ្មានការលើកលែង ព្រមទាំងណែនាំឱ្យឈប់ទុកសម្ភារចោលលើឆ្នេរសាធារណៈ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ដើម្បីពង្រឹង និងលើកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនបន្ថែម លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានប្រកាសហាមដាច់ខាតអ្នកលក់ដូរតាមឆ្នេរឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរទោះបីក្រោមរូបភាពណាក៏ដោយ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអភិបាលក្រុង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦នេះ បានណែនាំឱ្យបងប្អូនអ្នកលក់ដូរតាមឆ្នេរចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងក្រុងព្រះសីហនុ។ ទន្ទឹមនឹងការណែនាំ លោក ក៏បានហាមដាច់ខាតអ្នកលក់ដូរតាមឆ្នេរឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរផងដែរ។ នេះបានន័យថា ប្រសិនបើបងប្អូនអ្នកលក់ដូរតាមឆ្នេរនៅតែឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរទៀត នោះអាជ្ញាធរក្រុងព្រះសីហនុ នឹងចាត់វិធានការក្តៅដោយគ្មានការលើកលែងឡើយ។ កន្លងទៅ អាជ្ញាធរក្រុងព្រះសីហនុ ក៏ធ្លាប់បណ្តេញអ្នកលក់ម្ហូបអាហារនៅតាមឆ្នេរម្នាក់ចេញឱ្យទៅរកកន្លែងលក់ថ្មីឈប់ឱ្យលក់នៅតាមឆ្នេរបន្តទៀត។ ការបណ្តេញនេះ ទំនងដោយសារតែអ្នកលក់ម្ហូបអាហាររូបនេះឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៦។ អាចនឹងដោយសារតែករណីនេះ ទើបលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ មានវិធានការជាបន្តបន្ទាប់ទៀត។ ក្នុងនោះ លោកអភិបាលក្រុង ក៏បានណែនាំឱ្យអ្នកលក់ដូរតាមឆ្នេរសាធារណៈបញ្ឈប់ការដាក់តុ កៅអី កន្ទេល អង្រឹង ឬសម្ភារផ្សេងៗទុកចោលនៅលើឆ្នេរបន្តទៀត ដែលនាំឱ្យបាត់បង់សោភ័ណភាព និងប៉ះពាល់ដល់ភាពជាសាធារណៈនៃឆ្នេរ។ ម៉្យាងទៀត ដើម្បីឱ្យបងប្អូនភ្ញៀវទេសចរអាចប្រើប្រាស់ទីតាំងឆ្នេរទាំងនោះបានជាសាធារណៈ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15610",
  "languageVersionId": "12366",
  "visibilityVersion": "2",
  "versionToken": "a1.BCZDWfN5wxZzDV2915210LmNk_-2ixK8ynP7_SStLTg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។