រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ភរិយាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឧបត្ថម្ភជ្រូក២០ក្បាល ដល់កម្លាំងនគរបាល និងកងទ័ពឈរជើងជួរមុខទិសប្រាសាទព្រះវិហារ, តាថាវ និងភ្នំ៣៩៨

លោកស្រី លីម ដារ៉ែន ភរិយាលោក ជួន ណារិន្ទ បានឧបត្ថម្ភជ្រូក២០ក្បាលដល់កម្លាំងមុខ។ សាច់ជ្រូកត្រូវបានបែងចែកនៅព្រឹកថ្ងៃទី៩ មករា៖ ៥ក្បាលសម្រាប់ទាហានតាថាវនិងភ្នំ៣៩៨ ៥ក្បាលសម្រាប់ទាហានព្រះវិហារ និង១០ក្បាលសម្រាប់នគរបាលព្រះវិហារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោកស្រី លីម ដារ៉ែន ជួនណារិន្ទ ឧបត្ថម្ភជ្រូក២០ក្បាល ដល់កម្លាំងនគរបាល និងកងទ័ពឈរជើងជួរមុខទិសប្រាសាទព្រះវិហារ, តាថាវ និងភ្នំ៣៩៨  ហើយលោកស្រីតែងតែឧបត្ថម្ភទាំងគ្រឿងឧបភោគ បរិភោគ និងថវិកាជាបន្ដបន្ទាប់ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងប្រកៀកស្នាគ្នាយ៉ាងរឹងមាំ ការពារបូរណភាពទឹក និងដែនអធិបតេយ្យជាតិរបស់យើង។ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះតាមរយៈក្រុមការងារសាច់ជ្រូកបានបែងចែកទៅតាមគោលដៅរួចរាល់ហើយផងដែរ។ ជ្រូកដែលបានប្រគល់ជូននោះ រួមមាន ៥ក្បាល ជូនកម្លាំងកងទ័ពឈរជើងនៅទិសតាថាវ និងភ្នំ៣៩៨ ជូនកម្លាំងកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ ៥ក្បាលនិង ជូនកម្លាំងនគរបាលឈរជើងលើភ្នំប្រាសាទព្រះវិហារចំនួន១០ក្បាល (ក្នុងនោះ កម្លាំងនគរបាលអន្ដរាគមន៍, កម្លាំងនគរបាលទេសចរណ៍, កម្លាំងនគរបាលបេតិកភណ្ឌ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៧៩៥)។ ជំនួសមុខឲ្យកម្លាំងនគរបាល និងកម្លាំងកងទ័ព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី លីម ដារ៉ែន ភរិយាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភសាច់ជ្រូក២០ក្បាល ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់កម្លាំងជួរមុខ។ ក្រៅពីកម្លាំងជួរមុខ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកស្រី លីម ដារ៉ែន ក៏តែងសួរសុខទុក្ខដោយផ្ទាល់កម្លាំងនគរបាល និងកងទ័ពដែលសម្រាកនៅតាមមន្ទីរពេទ្យផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15547",
  "languageVersionId": "12191",
  "visibilityVersion": "2",
  "versionToken": "a1.QRv48e93n8sRW3NeyHUG7skrwCMUSha4xIFvgqQIUkE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។