រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ចម្លាក់លើជញ្ជាំងប្រាសាទបាយ័ននាំភ្ញៀវទេសចររំឭកប្រវត្តិដ៏រុងរឿងនៃចក្រភពខ្មែរ

ចម្លាក់លើជញ្ជាំងប្រាសាទបាយ័ននៅសៀមរាបបង្ហាញជីវភាពប្រជាជន ពិធីសាសនា សង្គ្រាមលើគោក និងទឹក ការជួញដូរនៅផ្សារ និងការសាងសង់ប្រាសាទក្នុងសម័យចក្រភពខ្មែរ ឱ្យភ្ញៀវក្នុងស្រុក និងបរទេសស្វែងយល់អតីតកាល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ប្រាសាទបាយ័នជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយក្នុងខេត្តសៀមរាប ដែលភ្ញៀវមកទស្សនាស្ទើរតែមិនដែលរំលង។ ចម្លាក់លើជញ្ជាំងប្រាសាទធ្វើឱ្យភ្ញៀវកម្ពុជា និងបរទេសជក់ចិត្ត ហាក់បីដូចជាវិលត្រឡប់ទៅសម័យចក្រភពខ្មែរដែលល្បីល្បាញទូទាំងពិភពលោក។ ចម្លាក់ទាំងនេះបង្ហាញពីជីវភាពប្រជាជន ពិធីសាសនា យុទ្ធសាស្ត្រយោធា សង្គ្រាមតាមផ្លូវទឹក និងផ្លូវគោក ព្រមទាំងឈុតប្រយុទ្ធរវាងកងទ័ពខ្មែរ និងកងទ័ពចាម។ ចម្លាក់ក៏បង្ហាញការជួញដូរនៅផ្សារ និងការសាងសង់ប្រាសាទ ដែលធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីភាពរុងរឿង និងភាពរស់រវើករបស់ចក្រភពខ្មែរកាលពីអតីតកាល។ សេចក្តីរាយការណ៍ចងក្រងដោយស្ថានីយយើង
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15534",
  "languageVersionId": "12154",
  "visibilityVersion": "2",
  "versionToken": "a1.eqG1UukzbDdczfjD2yfAVFb3Uh661d-1ZorjXyGhz1w"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។