ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចម្លាក់លើជញ្ជាំងប្រាសាទបាយ័ននាំភ្ញៀវទេសចររំឭកប្រវត្តិដ៏រុងរឿងនៃចក្រភពខ្មែរ

KPS99TVអានអត្ថបទដើម

សេចក្តីសង្ខេប

ចម្លាក់លើជញ្ជាំងប្រាសាទបាយ័ននៅសៀមរាបបង្ហាញជីវភាពប្រជាជន ពិធីសាសនា សង្គ្រាមលើគោក និងទឹក ការជួញដូរនៅផ្សារ និងការសាងសង់ប្រាសាទក្នុងសម័យចក្រភពខ្មែរ ឱ្យភ្ញៀវក្នុងស្រុក និងបរទេសស្វែងយល់អតីតកាល។

ប្រាសាទបាយ័នជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយក្នុងខេត្តសៀមរាប ដែលភ្ញៀវមកទស្សនាស្ទើរតែមិនដែលរំលង។ ចម្លាក់លើជញ្ជាំងប្រាសាទធ្វើឱ្យភ្ញៀវកម្ពុជា និងបរទេសជក់ចិត្ត ហាក់បីដូចជាវិលត្រឡប់ទៅសម័យចក្រភពខ្មែរដែលល្បីល្បាញទូទាំងពិភពលោក។

ចម្លាក់ទាំងនេះបង្ហាញពីជីវភាពប្រជាជន ពិធីសាសនា យុទ្ធសាស្ត្រយោធា សង្គ្រាមតាមផ្លូវទឹក និងផ្លូវគោក ព្រមទាំងឈុតប្រយុទ្ធរវាងកងទ័ពខ្មែរ និងកងទ័ពចាម។ ចម្លាក់ក៏បង្ហាញការជួញដូរនៅផ្សារ និងការសាងសង់ប្រាសាទ ដែលធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីភាពរុងរឿង និងភាពរស់រវើករបស់ចក្រភពខ្មែរកាលពីអតីតកាល។

សេចក្តីរាយការណ៍ចងក្រងដោយស្ថានីយយើង

មតិយោបល់

កំពុងផ្ទុកមតិយោបល់…