រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

CMACរកឃើញគ្រាប់មីនតោន៦គ្រាប់នៅក្នុង៣រណ្តៅបន្ថែមក្រោយបុរសម្នាក់បើករថយន្តកិនផ្ទុះនៅស្រុកសំពៅលូន

លោក ហេង រតនា ឱ្យដឹងថា CMACបានរកឃើញមីនតោន៦គ្រាប់ ដាក់ត្រួតគ្នា២គ្រាប់ក្នុងមួយរណ្តៅ នៅក្បែរកន្លែងរថយន្តដឹកដំឡូងមីកិនផ្ទុះក្នុងស្រុកសំពៅលូន។ គ្មានអ្នករងរបួសក្នុងហេតុការណ៍នោះទេ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បន្ទាប់ពីមានបុរសបើករថយន្តកែឆ្នៃដឹកដំឡូងមី១គ្រឿងកិនគ្រាប់មីនតោនបណ្តាលឱ្យផ្ទុះខ្ទេចរថយន្តស្ទើរទាំងស្រុង និងមិនបង្កឱ្យមានអ្នករងរបួសនៅស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែមករានេះ កម្លាំងជំនាញនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានចុះទៅបោសសម្អាតនៅក្បែរៗកន្លែងផ្ទុះនោះ រកឃើញគ្រាប់មីនតោន៣រណ្តៅបន្ថែមទៀតសុទ្ធតែដាក់គ្រាប់មីនតោនត្រួតគ្នាចំនួន២គ្រាប់ដែលសរុបស្មើនឹង៦គ្រាប់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។  ឯកឧត្តម ហេង រតនា បានបញ្ជាក់បន្ថែមថា ដីចម្ការនេះបានរុករានប្រើប្រាស់ដាំដំណាំប្រមាណជិត ៣០ឆ្នាំមកហើយ តាំងពីសង្គ្រាមផ្ទែក្នុងកម្ពុជាត្រូវបានបញ្ចប់មកម្លេះ។ សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែមករា មានករណីផ្ទុះមីនតោននៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈបុរសម្នាក់បើករថយន្តកែឆ្នៃដឹកដំឡូងមី១គ្រឿងកិនផ្ទុះ ប៉ុន្តែសំណាងល្អមិនបង្កឱ្យរងរបួស៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15529",
  "languageVersionId": "12137",
  "visibilityVersion": "2",
  "versionToken": "a1.bbW2e-UVncfPaytrq_5Zf_f2EOf-GzzXpbrz_SdMqmc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។