រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ជំរុញការអភិវឌ្ឍន៍សហគមន៍នេសាទទាំង៥នៅខេត្តកែប ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញសហគមន៍នេសាទទាំង៥នៅកែបឱ្យអភិវឌ្ឍទេសចរណ៍និងវារីវប្បកម្មសមុទ្រ ដោយក្រុមការងារបានពិនិត្យសក្តានុពលនៅអង្កោលនិងអូរក្រសារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកែប ជំរុញការអភិវឌ្ឍន៍សហគមន៍នេសាទទាំង៥នៅខេត្តកែប កំពុងដំណើរការទៅរកការអភិវឌ្ឍន៍ទៅជាសហគមន៍នេសាទទេសចរណ៍ និងវារីវប្បកម្មសមុទ្រ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាពិសេសប្រជាជនរស់នៅតាមមាត់សមុទ្រ ហើយក្រុមការងារបានចុះពិនិត្យសក្តានុពលទីតាំងជាក់ស្តែងនៅសហគមន៍អង្កោល និងអូរក្រសារ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ ។ ការចុះពិនិត្យនេះ ផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការជំរុញធ្វើវារីវប្បកម្ម ព្រមទាំងការកែច្នៃផលិតផលជលផល សេវាកម្មទេសចរណ៍ និងការពង្រឹងសមត្ថភាពអាជីពមុខរបររបស់សមាជិកសហគមន៍។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ជាពិសេសសហគមន៍នេសាទតំបន់ឆ្នេរ ដោយជំរុញភាពជាដៃគូរវាងដៃគូអភិវឌ្ឍ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីធានាបាននូវការប្រើប្រាស់ធនធានជលផលសមុទ្រដោយចីរភាព និងមានប្រសិទ្ធភាព។ សូមបញ្ជាក់ដែរថា ខេត្តកែបមានសហគមន៍ចំនួន៥ដែលមានសក្តានុពល រួមមាន សហគមន៍នេសាទកែប សហគមន៍នេសាទ អូរក្រសារ សហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទកំពុងត្រឡាច និងសហគមន៍នេសាទអង្កោល៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15510",
  "languageVersionId": "12080",
  "visibilityVersion": "2",
  "versionToken": "a1.f8FgJ_k1pUYT2J1NDDYNjvN8gRq4Oi7zPfwLSRdfbPY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។