រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងក្រសួងដែនដី ចុះពិនិត្យវឌ្ឍនភាពសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី

ម៉ាង ស៊ីណេត និងរដ្ឋលេខាធិការក្រសួងដែនដីពីររូប បានពិនិត្យវឌ្ឍនភាពអគាររដ្ឋបាលសាលាខេត្តថ្មីនៅសង្កាត់លេខ៣ នាព្រឹកថ្ងៃទី១៣ ខែមករា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងការដ្ឋានជាក់ស្តែងពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការសាងសង់ អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី។ អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីស្ថិតនៅក្នុង សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ដែលកំពុងដំណើរការសាងសង់តាមផែនការ ដើម្បីបំពេញតម្រូវការការងាររដ្ឋបាល និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15498",
  "languageVersionId": "12044",
  "visibilityVersion": "2",
  "versionToken": "a1.dUQGbxdS5Bz1Qr4LL43ZdsP7R9AwESY3tIcxh-4tWTU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។