រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យទីតាំងវា.យប្រហារពីសំណាក់យោធាថៃ នៅស្រុកអន្លង់វែង

ក្រសួងព័ត៌មានរាយការណ៍ថា លោក ម៉េត មាសភក្តី និងក្រុមការងារបានដឹកនាំប្រតិភូរួមជាមួយ AOT ពិនិត្យទីតាំងរងផលប៉ះពាល់នៅស្រុកអន្លង់វែង ហើយស្នើឱ្យនាំយកស្ថានភាពនិងទុក្ខលំបាកពលរដ្ឋទៅជម្រាប ដើម្បីស្វែងរកយុត្តិធម៌។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ម៉េត មាសភក្តី និងក្រុមការងារ បានដឹកនាំគណៈប្រតិភូ រួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យផ្ទាល់លើទីតាំងដែលរងការវាយប្រហារពីកងកម្លាំងយោធាថៃនាពេលកន្លងមក នៅស្រុកអន្លង់វែង ដើម្បីវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែង និងស្នើសុំឱ្យមានភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។ នេះបើយោងតាមក្រសួងព័ត៌មាន បានប្រកាសនារសៀលថ្ងៃទី១៤ ខែមករានេះ។ ដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមពីឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារពាក់ព័ន្ធផងដែរ។ ក្រុមការងារបានផ្តោតសំខាន់លើការពិនិត្យ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង និងទីតាំងសាធារណៈ ទីតាំងឯកជន ព្រមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់។ បន្ទាប់ពីបានពិនិត្យ និងវាយតម្លៃជាក់ស្តែងលើស្ថានការណ៍ហើយ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ បានស្នើសុំយ៉ាងទទូចដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យពាំនាំនូវស្ថានភាពពិតនៃការវាយប្រហារ ក៏ដូចជាទុក្ខលំបាក និងការរងគ្រោះរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ។ លោកអភិបាលរងខេត្ត ក៏បានបន្ថែមទៀតថា ការស្នើសុំនេះ គឺក្នុងគោលបំណងស្វែងរក និងផ្តល់ជូនមកវិញនូវភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន ដែលរងផលប៉ះពាល់៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15477",
  "languageVersionId": "11981",
  "visibilityVersion": "2",
  "versionToken": "a1.TjDKggsjcmiq9WhYblkrDRZqqVLtIsN5W9TVMhmKxsk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។