រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ គិតត្រឹមដំណាច់ឆ្នាំ២០២៥ សាងសង់បានជាង ១៥ ភាគរយ

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនថា គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅសាងសង់បានជាង១៥ភាគរយគិតត្រឹមចុងឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បើយោងតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថា ចំពោះវឌ្ឍនភាពសាងសង់គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ គិតត្រឹមដំណាច់ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍នេះ សាងសង់បានជាង ១៥ ភាគរយហើយ។ ឯកឧត្តម ផន រឹម បានបន្ថែមថា គម្រោងនេះ បានទទួលគោលការណ៍អនុញ្ញាតសម្រាប់ការសិក្សាបច្ចេកទេស និងរៀបចំគំនូសប្លង់លម្អិត លើការងារកែលម្អស្ថានីយបូមទឹកភ្លៀង ការសាងសង់ស្ថានីយបូមថ្មី និងការដំឡើងបណ្តាញបង្ហូរទឹកភ្លៀងផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម បានឲ្យដឹងបន្ថែមថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ រួមមាន៖ បណ្តាញលូទឹកកខ្វក់ ប្រវែងសរុប ១២៥ គីឡូម៉ែត្រ បណ្តាញលូទឹកភ្លៀង ប្រវែងសរុប ៥,៣ គីឡូម៉ែត្រ ស្ថានីយបូមទឹកកខ្វក់ ធុនតូច និងធំ ចំនួន ៧ កន្លែង និងការងារតំណភ្ជាប់តាមផ្ទះ ចំនួន ១០,០០០ តំណ។ គម្រោងនេះ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ព្រមទាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលស្ថាបនាលើផ្ទៃដីប្រមាណ ២០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ បានចាប់ផ្តើមសាងសង់ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៧ ខាងមុខ។ ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15475",
  "languageVersionId": "11975",
  "visibilityVersion": "2",
  "versionToken": "a1.e1_Cb1h_YQjB61fCIkNjTW4ksiKLFpXeBoURbSTePvg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។