ប្រជាពលរដ្ឋភៀសសឹក ៣,០០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ទទួលអំណោយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស
កៅ ថាច និងក្រុមការងារចែកអំណោយដល់គ្រួសារភៀសសឹក៣,០០០គ្រួសារនៅមណ្ឌលសុវត្ថិភាព៣ទីតាំង ថ្ងៃទី១៤ មករា ដោយមួយគ្រួសារទទួល៥០,០០០រៀល រួមនឹងជំនួយស្បៀងនិងថ្នាំពេទ្យ។
ខ្លឹមសារប្រភព
(ខេត្តបន្ទាយមានជ័យ–ឧត្តរមានជ័យ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាលំបាក ក្នុងស្មារតី «ខ្មែរជួយខ្មែរ» កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ ព្រមទាំងសហការី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពចំនួន ៣ ទីតាំងផ្សេងគ្នា សរុបចំនួន ៣,០០០ គ្រួសារ។
ពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកចេញពីតំបន់មានជម្លោះព្រំដែនកម្ពុជា–ថៃ មកកាន់តំបន់សុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
ប្រកបដោយមនោសញ្ចេតនា និងក្តីអាណិតអាសូរ ឯកឧត្តមប្រតិភូ និងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ ចែកជូនដល់គ្រួសារភៀសសឹកចំនួន ៣,០០០ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា ៥០,០០០ រៀល។ លើសពីនេះ ក៏មានការចែកជូនអង្ករសរុប ៣ តោន ពងទា ៣១,០០០ គ្រាប់ និងថ្នាំពេទ្យចំនួន ២៤,០០០ គ្រាប់ ដើម្បីជួយសម្រួលការលំបាកខ្លះៗ ជូនបងប្អូនផងដែរ។
សកម្មភាពទាំងនេះ បានបង្ហាញយ៉ាងច្បាស់នូវកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ដែលប្រជាជនខ្មែរគ្រប់រូប មិនថានៅក្នុង ឬក្រៅប្រទេស តែងតែចេះជួយយកអាសាគ្នា និងមិនទុកឱ្យបងប្អូនណាម្នាក់ឯកោឡើយ ជាពិសេសក្នុងកាលៈទេសៈ ដែលប្រទេសជាតិត្រូវការការរួបរួមកម្លាំងសាមគ្គីគ្នា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15465",
"languageVersionId": "11945",
"visibilityVersion": "2",
"versionToken": "a1.8z3nZDqqzt4bXZaSxCVmx_YnYc6oeuhQ08mUXHjbH7A"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
