រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមប្រមូលកសិផលពីចលនា «យើងរួមគ្នាដើម្បីជាតិ» ត្រៀមចែកជូនវីរកងទ័ព វីរនគរបាល និងជនភៀសសឹក

លោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតចូលរួមប្រមូលកសិផលនៅបឋមភ្នំពេញថ្មី ថ្ងៃទី១៨ មករា ដើម្បីត្រៀមចែកកងទ័ព នគរបាលនិងជនភៀសសឹកតាមជំរំនិងមណ្ឌលសុវត្ថិភាព។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងសកម្មភាពប្រមូលកសិផល ដែលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» នៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ កសិផលជាច្រើនប្រភេទ ដែលបានដាំដុះដោយស្មារតីសាមគ្គី និងការចូលរួមពីសហគមន៍ ត្រូវបានប្រមូលផល និងរៀបចំវេចខ្ចប់យ៉ាងមានរបៀបរៀបរយ ដើម្បីត្រៀមចែកជូនដល់វីរកងទ័ព វីរនគរបាលជាតិ ព្រមទាំងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅតាមជំរំ និងមណ្ឌលសុវត្ថិភាពនានានៅពេលខាងមុខ។ សកម្មភាពនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការរួមចំណែករបស់សង្គមក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កម្លាំងការពារជាតិ និងប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការលំបាក។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15422",
  "languageVersionId": "11816",
  "visibilityVersion": "2",
  "versionToken": "a1.6q9-JorAu0N54bsk9VRyG_61qUFIj2nuO5B3fvv-S3k"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។