រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ទូតចិន ជំរុញឱ្យអាជ្ញាធរកម្ពុជាពង្រឹងការការពារសុខសុវត្តិភាពជូនពលរដ្ឋខ្លួន ខណៈមានពលរដ្ឋចិនមួយចំនួនបាត់ខ្លួនរកមិនឃើញ

ទូតចិនWang Wenbin ជួបលោកស សុខា ដោយស្នើពង្រឹងការពារនិងជួយសង្គ្រោះពលរដ្ឋចិន បង្ក្រាបការឃុំខ្លួនខុសច្បាប់ ហិង្សានិងឆបោកអនឡាញ ខណៈកម្ពុជាថាកំពុងអនុវត្តច្បាប់ម៉ឺងម៉ាត់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានទទូចស្នើសុំជាថ្មីដល់អាជ្ញាធរកម្ពុជា ចាត់នូវវិធានការនានា ដើម្បីពង្រឹងការការពារសុខសុវត្តិភាពជូនដល់ពលរដ្ឋចិននៅប្រទេសកម្ពុជា ខណៈដែលស្ថានទូតទទួលបានព័ត៌មានពីការបាត់ខ្លួនពលរដ្ឋចិនមួយចំនួន ហើយរកមិនទាន់ឃើញ។ ការស្នើសុំជាថ្មីនេះ ធ្វើឡើងក្នុងពេល លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានជួបជាមួយឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។ នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ប្រមុខការទូតចិន បានលើកឡើងចំៗពីករណីជាច្រើនដែលពាក់ព័ន្ធនឹងពលរដ្ឋចិនបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំង។ ឯកឧត្តម វ៉ាង វិនពិន បានសង្កត់ធ្ងន់ៗថា ករណីធ្ងន់ធ្ងរជាច្រើនពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឧក្រិដ្ឋកម្ម Online Scam ហើយការកើតឡើងជាញឹកញាប់នៃករណីបែបនេះ មិនសមស្របនឹងមិត្តភាពប្រពៃណីរវាងប្រទេសចិន និងកម្ពុជាទេ ហើយវាជាឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ឯកឧត្តម វ៉ាង វិនពិន បានបន្ថែមថា ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាព និងសិទ្ធិផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិននៅកម្ពុជា ហើយអំពាវនាវឱ្យភាគីកម្ពុជាចាត់វិធានការជាក់ស្តែង ដើម្បីបង្ក្រាបយ៉ាងតឹងរ៉ឹងលើឧក្រិដ្ឋកម្មផ្តោតលើពលរដ្ឋចិន រួមមានការឃុំខ្លួនខុសច្បាប់ ការប្រើអំពើហិង្សា និងសកម្មភាព online scams ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការជួយសង្គ្រោះ និងធានាសុវត្ថិភាពរបស់ពលរដ្ឋចិននៅកម្ពុជា។ តែយ៉ាងណាក៏ដោយ ក្នុងសេចក្តីប្រកាសព័ត៌មាន ទូតចិនបានរំលេចពីការឆ្លើយតបរបស់ ក្រសួងមហាផ្ទៃកម្ពុជា ពីគោលជំហររបស់រាជរដ្ឋាភិបាល ដែលកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងប្រើអំណាចច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម online scams និងឧក្រិដ្ឋកម្មដែលផ្តោតលើពលរដ្ឋចិន ដោយមានគោលបំណងថែរក្សាសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋចិននៅកម្ពុជាឱ្យបានប្រសើរបំផុត៕ ដោយ៖ ចិន្តា ទីទិ ប្រភព៖ ស៊ីស៊ីថែម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15420",
  "languageVersionId": "11810",
  "visibilityVersion": "2",
  "versionToken": "a1.7NdBDmqxGIWoQh0GZ12-MgMvQnEcBS3oZt9jfL21tV4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។