រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រាជរដ្ឋាភិបាលចាប់ផ្តើមរៀបចំអភិវឌ្ឍន៍ និងសាងសង់ពង្រីកចំណតផែកុងតឺន័រទឹកជ្រៅ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា៣ជំហាន ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០

ក្រសួងរៀបចំដែនដីកំពុងសម្របសម្រួលផលប៉ះពាល់ដីគម្រោងផែទឹកជ្រៅព្រះសីហនុ ដែលរដ្ឋាភិបាលគ្រោងពង្រីក៣ជំហាន ឆ្នាំ២០២៣–២០៣០ តាមកម្ចីសម្បទានជប៉ុន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ ដើម្បីឲ្យផែនការអភិវឌ្ឍន៍គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី អាចដំណើរការបានសម្រេចតាមផែនការដែលបានគ្រោងទុក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំក្រុមការងារសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យ និងដោះស្រាយផលប៉ះពាល់នានាជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីយកទីតាំងដីមកអភិវឌ្ឍតាមផែនការរបស់រាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដែលបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលកំពុងកាន់កាប់សំណង់មិនរៀបរយនៅក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំអភិវឌ្ឍន៍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា៣ជំហាន ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដោយប្រើប្រាស់ថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុន។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍នេះ មានគោលបំណងបង្កើនសមត្ថភាពចំណតផែកុងតឺន័រ ដែលអនុញ្ញាតឲ្យនាវាដឹកកុងតឺន័រមានចំណុះផ្ទុករហូតដល់ ១៦០,០០០ DWT (១៥,០០០ TEUs) អាចចេញចូលដឹកជញ្ជូនពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់ទីផ្សារពិភពលោកដោយផ្ទាល់ និងគ្មានឧបសគ្គអំពីជម្រៅទឹកតទៅទៀតឡើយ។ កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងក្រុមការងារសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ ដែលបានកាន់កាប់ដី និងលំនៅឋាន ស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រ រួចរាល់ហើយ។ ក្នុងន័យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់ប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ ចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15412",
  "languageVersionId": "11786",
  "visibilityVersion": "2",
  "versionToken": "a1.XtqXom1lPtacmqmpKmwPapD3fcV2meAQPTCX86W5PSU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។