អភិបាលខេត្តពោធិ៍សាត់៖គ្មានទាហានសៀមចូលកាន់កាប់ឈរជើងនៅស្ពានមេទឹកឡើយ
រដ្ឋបាលខេត្តពោធិ៍សាត់ច្រានចោលព័ត៌មានថាទាហានថៃកាន់កាប់ស្ពានមេទឹក ដោយថាកំពុងជួសជុលផ្លូវ និងប្រជាពលរដ្ឋជិតស្ពានរស់នៅធម្មតា។
ខ្លឹមសារប្រភព
ស្ពានមេទឹកដែលត្រូវបានកម្ទេចដោយសារការទម្លាក់គ្រាប់បែកពីលើយន្តហោះចម្បាំង F-16 របស់យោធាសៀម កាលពីអំឡុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជារយៈពេល២១ថ្ងៃ បច្ចុប្បន្នពុំមានទាហានសៀមចូលកាន់កាប់ឈរជើងនៅទីនោះឡើយ។ នេះបើតាមការអះអាងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ តាមរយៈសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី១៩ ខែមករា បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Sarath Sun បង្ហោះចោទប្រកាន់ថា ស្ពានមេទឹកឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ...ដែលជាការផ្សាយព័ត៌មានមិនពិត និងយករូបចាស់មកដាក់ក្នុងគោលបំណងធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។
រដ្ឋបាលខេត្តបានបញ្ជាក់បន្ថែមថា ជាក់ស្តែងទីតាំងនោះត្រូវបានជំនាញសាធារណការកំពុងធ្វើការជួសជុល និងសម្រួលផ្លូវធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ទៅតាមលំនៅឋានដើមរបស់ពួកគាត់វិញ។ ចំណែក កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមករាកន្លងទៅថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ក៏បានធ្វើការបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅទីតាំងស្ពានស្ទឹងមេទឹក និងតំបន់អូរភ្លុកដំរី, ចំណុច (ច១) និងច្រកជ័យជំនះ(ច្រកផ្លូវ៥៦) ដែលរងផលប៉ះពាល់ដោយសារទាហានសៀមរំលោភឈ្លានពានដោយការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ ព្រមទាំងទីតាំងដែលទាហានសៀមចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជាផងដែរ។
មិនតែប៉ុណ្ណោះ ក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋក្នុងឃុំថ្មដា ស្រុកវាលវែង ដែលបានជម្លៀសមកមណ្ឌលសុវត្ថិភាពនោះ ត្រូវបានវិលត្រឡប់ទៅកាន់លំនៅឋានដើមរបស់ពួកគាត់វិញប្រមាណ៩០%ហើយ។ ពិសេសប្រជាពលរដ្ឋដែលរស់នៅម្តុំស្ពានស្ទឹងមេទឹក ក៏កំពុងរស់នៅជាធម្មតាដែរ ហើយថែមទាំងបានផលិតអំបោសផ្កាស្មៅលក់ទៀតផង។ ដូច្នេះការចុះផ្សាយព័ត៌មានរបស់គណនីហ្វេសបុកឈ្មោះ Sarath Sun ខាងលើ រដ្ឋបាលខេត្តពោធិ៍សាត់ សូមប្រកាសច្រានចោលទាំងស្រុង៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15405",
"languageVersionId": "11765",
"visibilityVersion": "2",
"versionToken": "a1.CMlZxQy_n6g2uslzob4Ri50eW1vfiEhnz1s2O2IOwGs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
