នាវាចម្បាំងអាមេរិក USS CINCINNATI នឹងចូលចតនៅរាមថ្ងៃទី២៤ មករា
USS CINCINNATI គ្រោងចូលចតនៅរាមពីថ្ងៃទី២៤–២៨ មករា ដោយនាំនាវិក១០០នាក់ ហើយអត្ថបទរៀបរាប់លក្ខណៈនាវានិងបេសកកម្មតំបន់។
ខ្លឹមសារប្រភព
នាវាចម្បាំងអាមេរិក USS CINCINNATI (LCS 20) នឹងចូលសំចតនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ស្អែកនេះ។ នេះគឺជាការចូលចតលើកទី១ របស់នាវាចម្បាំងអាមេរិក ក្នុងប្រទេសកម្ពុជា នៅដើមឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីលោកឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា។ នាវាដែលមានទម្ងន់ប្រហែល ៣ ០០០តោននេះ នឹងចូលសំចតនៅកម្ពុជា រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែមករា ដែលនាំមកជាមួយនូវនាវិក១០០នាក់ ដឹកនាំដោយមេបញ្ជាការ Andrew Recame ។
នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក USS CINCINNATI មានប្រវែង ១៣០ម៉ែត្រ និងទទឹង ៣១.៦ម៉ែត្រ ដែលធ្វើឱ្យផ្ទៃនាវាធំទូលាយសម្រាប់ចុះចតឧទ្ធម្ភាគចក្របាន និងអាចធ្វើដំណើរក្នុងល្បឿនប្រហែល ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ម៉ាស៊ីន Waterjet ចំនួន៤គ្រឿងជួយឱ្យវាមានភាពបត់បែននិងរក្សាលំនឹងបានល្អទោះនៅក្នុងផ្ទៃទឹកមានរលកធំៗក៏ដោយ។ វាអាចបំពាក់កាំភ្លើង Mk 110 ៥៧មីល្លីម៉ែត្រនៅផ្នែកខាងមុខ ដែលមានសមត្ថភាពបាញ់បាន២២០គ្រាប់ក្នុងមួយនាទី និងអាចបំពាក់ជាមួយមីស៊ីលសម្រាប់បាញ់ស្ទាក់មីស៊ីល ឬយន្តហោះសត្រូវ និងមីស៊ីលបាញ់ចេញពីផ្ទៃទឹកទៅផ្ទៃទឹកកម្រិតខ្ពស់ផងដែរ។ នាវានេះកំពុងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុងសមយុទ្ធយោធានិងការល្បាត «សេរីភាពនៃការធ្វើនាវាចរណ៍»៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15280",
"languageVersionId": "11551",
"visibilityVersion": "2",
"versionToken": "a1.k70l8c-1MKwCQypO1dyn5vpJLjbLQ-GineU1OpX9Yy8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
