រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ជម្លោះកម្ពុជា-ថៃ លើទឹកដីហ្វីលីពីន!

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅសេប៊ូគ្រោងថ្ងៃទី២៨–២៩ មករា ខណៈ ពុយ គា រំពឹងពិភាក្សាជម្លោះកម្ពុជា-ថៃ និងប្រធានបទតំបន់ផ្សេងៗ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឆ្នាំនេះដល់វេនប្រទេសហ្វីលីពីនធ្វើប្រធានអាស៊ានឆ្នាំ២០២៦។ កិច្ចប្រជុំបើកឆាកដំបូងរបស់រដ្ឋមន្រ្តីការបរទេសចង្អៀត (ASEAN Foreign Ministers’ Retreat) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ នៅលើកោះសេប៊ូ (Cebu)។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា ប្រធានបទក្តៅៗមួយចំនួននឹងត្រូវយកមកពិភាក្សា ក្នុងនោះមានជម្លោះព្រំដែនកម្ពុជា-ថៃ ស្ថានភាពវិវត្តចុងក្រោយនៅប្រទេសមីយ៉ានម៉ា សណ្តាប់ធ្នាប់ពិភពលោក ភូមិសាស្រ្តនយោបាយ និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅខែឧសភា ខាងមុខនេះ។ លោក ពុយ គា ដែលកំពុងតាមដានកិច្ចប្រជុំនៅទឹកដីហ្វីលីពីន រង់ចាំមើលថាតើមេដឹកនាំហ្វីលីពីននឹងខ្នះខ្នែងជួយសម្របសម្រួលជម្លោះកម្ពុជា-ថៃ បានប៉ុន្មានភាគរយនៃមេដឹកនាំរបស់ម៉ាឡេស៊ី? តើហ្វីលីពីនព្យាយាមនៅកណ្តាល ឬលម្អៀងទៅភាគីម្ខាងទៀត?  សម្រួល៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15164",
  "languageVersionId": "11317",
  "visibilityVersion": "2",
  "versionToken": "a1.53UpmjiOwtOpeqb7mdlt58w8iSlUN-RYVDOr_-lHgyo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។