ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជម្លោះកម្ពុជា-ថៃ លើទឹកដីហ្វីលីពីន!

KPS99TV

សេចក្តីសង្ខេប

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅសេប៊ូគ្រោងថ្ងៃទី២៨–២៩ មករា ខណៈ ពុយ គា រំពឹងពិភាក្សាជម្លោះកម្ពុជា-ថៃ និងប្រធានបទតំបន់ផ្សេងៗ។

ឆ្នាំនេះដល់វេនប្រទេសហ្វីលីពីនធ្វើប្រធានអាស៊ានឆ្នាំ២០២៦។ កិច្ចប្រជុំបើកឆាកដំបូងរបស់រដ្ឋមន្រ្តីការបរទេសចង្អៀត (ASEAN Foreign Ministers’ Retreat) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ នៅលើកោះសេប៊ូ (Cebu)។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា ប្រធានបទក្តៅៗមួយចំនួននឹងត្រូវយកមកពិភាក្សា ក្នុងនោះមានជម្លោះព្រំដែនកម្ពុជា-ថៃ ស្ថានភាពវិវត្តចុងក្រោយនៅប្រទេសមីយ៉ានម៉ា សណ្តាប់ធ្នាប់ពិភពលោក ភូមិសាស្រ្តនយោបាយ និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅខែឧសភា ខាងមុខនេះ។

លោក ពុយ គា ដែលកំពុងតាមដានកិច្ចប្រជុំនៅទឹកដីហ្វីលីពីន រង់ចាំមើលថាតើមេដឹកនាំហ្វីលីពីននឹងខ្នះខ្នែងជួយសម្របសម្រួលជម្លោះកម្ពុជា-ថៃ បានប៉ុន្មានភាគរយនៃមេដឹកនាំរបស់ម៉ាឡេស៊ី? តើហ្វីលីពីនព្យាយាមនៅកណ្តាល ឬលម្អៀងទៅភាគីម្ខាងទៀត? 

សម្រួល៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…