រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សេដ្ឋកិច្ចខេត្តព្រះសីហនុកើន៥,៤ភាគរយ និងមានចំណូលប្រចាំឆ្នាំជាង១ពាន់លានដុល្លារ

ម៉ាង ស៊ីណេត រាយការណ៍កំណើនសេដ្ឋកិច្ចខេត្ត៥,៤ភាគរយ ចំណូលសរុបប្រមាណ១៣២០លានដុល្លារ និង GDP ម្នាក់៤២៥៦ដុល្លារ ក្នុងសន្និបាតការងារខេត្ត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អត្រាកំណើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុមាន ៥,៤ភាគរយ និងមានចំណូលប្រចាំឆ្នាំសរុបប្រមាណ ១,៣២០លានដុល្លារអាម៉េរិក និងចំណូលជាមធ្យមសម្រាប់សម្រាប់មនុស្សម្នាក់ (GDP) ក្នុងមួយឆ្នាំមានចំនួន ៤,២៥៦ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ។ បើតាមឯកឧត្តម ម៉ាង ស៊ីណេត កំណើនសេដ្ឋកិច្ចនេះ បានបង្ហាញឱ្យឃើញថា ខេត្តព្រះសីហនុ មានការផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស តាមរយៈការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធ រួមមាន៖ ផ្លូវថ្នល់ ការរៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹងរាវ បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូរំដោះទឹកភ្លៀង ស្ថានីយបូមទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់។ ក្រៅពីនេះ ក៏មានការរៀបចំអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រឱ្យមានតូបលក់ដូរស្តង់ដារ ភ្លើងបំភ្លឺសាធារណៈ កាម៉េរ៉ាសុវត្ថិភាព ប៉ុស្តិ៍សន្តិសុខ ការដាំដើមឈើលម្អតាមដងវិថីនានា ការរៀបចំផ្លូវថ្មើរជើង ទីធ្លាចំណត ស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ទីលានតេជោ ស្លាកអក្សរ «ខ្មែរធ្វើបាន រួមទាំងរូបបដិមានៅតាមរង្វង់មូលដែលបង្ហាញអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងប្រវត្តិសាស្រ្តជាតិ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15158",
  "languageVersionId": "11299",
  "visibilityVersion": "2",
  "versionToken": "a1.FMWH4aTqtAxFZNxEH2XQdS7cxSH1a6SXSumIWIjm9u4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។