ជនបរទេស៧៨នាក់បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តច្បាប់ពាក់ព័ន្ធការឆ្លងដែនខុសច្បាប់
នគរបាលពោធិ៍សាត់បញ្ជូនជនបរទេស៧៨នាក់ទៅអន្តោប្រវេសន៍ថ្ងៃទី២៧ មករា ដើម្បីបន្តនីតិវិធីបញ្ជូនចេញ ក្រោយចូលកម្ពុជាខុសច្បាប់។
ខ្លឹមសារប្រភព
កម្លាំងនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានបញ្ជូនខ្លួនជនបរទេសចំនួន៧៨នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនិតិវិធីបញ្ជូនចេញទៅប្រទេសកំណើតវិញ ក្រោយពីលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា។ ជនបរទេសទាំង៧៨នាក់ដែលត្រូវឃាត់ខ្លួន និងបញ្ជូនទៅអនុវត្តនិតិវិធីច្បាប់នេះ មានជនជាតិចិនចំនួន ៦២នាក់ ជនជាតិមីយ៉ាន់ម៉ា ៩នាក់ និងថៃ ៧នាក់។
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា ជនបរទេសទាំងនេះត្រូវបានកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនជាបន្តបន្ទាប់ នៅពេលកម្លាំងល្បាតនៅក្នុងភូមិសាស្ត្រ ដើម្បីបង្ការបង្ក្រាប និងត្រួតពិនិត្យរាល់ការធ្វើដំណើរដោយមានការសង្ស័យដឹកជនបរទេសដែលឆ្លងដែនដោយខុសច្បាប់ ការជួញដូរមនុស្សដែលមានគោលដៅដឹកពីកន្លែងមួយទៅកន្លែងមួយ និងជនបរទេសដែលប្រព្រឹត្តបទល្មើស Online Scam ។ ជាលទ្ធផលក្នុងរយៈពេលក្រោយមកនេះ បទល្មើសផ្សេងៗ នៅក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់មានការថយចុះគួរឱ្យគត់សម្គាល់ និងទទួលបានការសាទរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បើតាមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ឬឆ្លងកាត់ខេត្តពោធិ៍សាត់ ចូលរួមសហការ ជាសមត្ថកិច្ចដើម្បីរាយការណ៍រាល់ពេលដែលប្រទះឃើញបទល្មើសជាក់ស្ដែង ឬសង្ស័យថា ជាជនបរទេសដែលលួចឆ្លងដែនខុសច្បាប់ តាមរយៈវេនប្រចាំបញ្ជាប្រចាំថ្ងៃដែលស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានផ្សព្វផ្សាយជារៀងរាល់ថ្ងៃ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15157",
"languageVersionId": "11296",
"visibilityVersion": "2",
"versionToken": "a1.ukUML8sNb0YlR3yXcWJg0eXrkb4uSaavgM2kykO-MxY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
