ហ្វីលីពីន នឹងដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) រយៈពេល៣ខែបន្ថែមទៀត
តាមការរាយការណ៍របស់លោក ពុយ គា ពីកិច្ចប្រជុំអាស៊ាននៅសេប៊ូ រដ្ឋមន្ត្រីការបរទេសឯកភាពបន្តអាណត្តិ AOT បីខែ ដឹកនាំដោយហ្វីលីពីន ដើម្បីតាមដានបទឈប់បាញ់កម្ពុជា–ថៃ។
ខ្លឹមសារប្រភព
រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានឯកភាពគ្នាបន្តអាណត្តិក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) រយៈ៣ខែបន្ថែមទៀត ដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
នេះបើយោងតាមលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលបានតាមដានដោយផ្ទាល់ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦៕
ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15127",
"languageVersionId": "11210",
"visibilityVersion": "2",
"versionToken": "a1.yNQB39sfcgmYV0GYHgbzhnDFP1o4LRqDfI3ZgAUElhA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
