រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានឯកភាពគ្នាបន្តអាណត្តិក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) រយៈ៣ខែបន្ថែមទៀត ដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
នេះបើយោងតាមលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលបានតាមដានដោយផ្ទាល់ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦៕
ដោយ៖ ចិន្តា ទីទិ






















