រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នគរបាលឃាត់ក្មេងទំនើងបង្ហោះម៉ូតូ១១នាក់អប់រំណែនាំនិងដកម៉ូតូទុក៣ខែ

នគរបាលបានឃាត់យុវជន១១នាក់អប់រំ ក្រោយករណីបង្ហោះម៉ូតូយប់ថ្ងៃទី២៤ មករា នៅសែនសុខ។ អាណាព្យាបាលត្រូវមកទទួលនិងធ្វើកិច្ចសន្យា ខណៈម៉ូតូបួនគ្រឿងត្រូវរក្សាទុកបីខែ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កាលពីថ្ងៃទី២៨ ខែមករា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមន្ត្រីពាក់ព័ន្ធ បានឃាត់ក្មេងទំនើង១១នាក់ និងម៉ូតូ០៤គ្រឿងមកអប់រំណែនាំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈប៉ះពាល់សណ្តាប់ធ្នាប់ កាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បើតាមការរាយការណ៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង១១នាក់ ដែលមានអាយុចន្លោះពី១៧-២០ ឆ្នាំ។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានអញ្ជើញអាណាព្យាបាលមកទទួលនិងឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ហើយសមត្ថកិច្ចក៏បានណែនាំអាណាព្យាបាលត្រូវយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួនឲ្យបានល្អ កុំធ្វើជាក្មេងទំនើងចំណែកម៉ូតញ០៤គ្រឿងដកហូតម៉ូតូរក្សាទុករយៈពេល ០៣ខែ នៅកន្លែសមត្ថកិច្ច៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15148",
  "languageVersionId": "11269",
  "visibilityVersion": "2",
  "versionToken": "a1.rTiu1O8o3xH7TSOmWH86oohwkQjQvX0H7ZHmAFl6rMA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។