រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?

ពុយ គា បានរៀបរាប់ថា មិនមានសំណួរព្រំដែនកម្ពុជា–ថៃអំឡុងសន្និសីទសារព័ត៌មានរបស់ Theresa Lazaro នៅសេប៊ូថ្ងៃទី២៩ មករា ប៉ុន្តែក្រោយចប់ អ្នកសារព័ត៌មានបានសួរ ហើយលោកស្រីឆ្លើយថាមិនមានការទម្លុះទម្លាយលើបញ្ហានេះ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោកស្រី Theresa  Lazaro បានធ្វើសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃម្សិលមិញ (ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦) នៅមណ្ឌលព័ត៌មាន Media Center ដែលត្រូវចំណាយពេលជិតកន្លះម៉ោងពីកន្លែងប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) នៅលើកោះសេប៊ូ។  អំឡុងពេលនោះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំលើកនេះ មិនមានអ្នកសារព័ត៌មានបរទេសច្រើនទេ ក្រៅតែអ្នកសារព័ត៌មានជនជាតិហ្វីលីពីន ហើយក៏មិនមានអ្នកសារព័ត៌មានណាម្នាក់ផ្សេងទៀតមកពីកម្ពុជានោះដែរ។  ប្រធានក្លិបអ្នកកាសែតកម្ពុជា បន្តថាអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺលោកស្រី Lazaro បានថ្លែងនៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មានថា មិនមានអ្នកសារព័ត៌មានសួរគាត់អំពីជម្លោះព្រំដែនកម្ពុជា-ថៃ វាជាល្បោយមួយដែលធ្វើឱ្យអ្នកសារព័ត៌មានចាប់អារម្មណ៍ទៅនឹងការត្រៀមឆ្លើយរាល់សំណួរទាំងអស់របស់លោកស្រី។ លោកស្រីចង់បង្ហាញថា ពេលប្រទេសគាត់ធ្វើប្រធានអាស៊ានឆ្នាំនេះ មានរឿងរ៉ាវច្រើនដែលបានពិភាក្សា មិនមែនមានតែបញ្ហាសមុទ្រចិនខាងត្បូង និងមីយ៉ាន់ម៉ា ដូចដែលអ្នកសារព័ត៌មានបានចោទសួរប៉ុណ្ណោះទេ។ យ៉ាងណាក៏ដោយ ក្រោយសន្និសីទសារព័ត៌មានចប់ អ្នកសារព័ត៌មានក៏បានសួរគាត់បន្ថែមអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ហើយគាត់ក៏ឆ្លើយដោយខ្លីថា “There was no breakthrough regarding the Thailand-Cambodia border dispute issue.” (មិនមានសម្រេចអ្វីឡើយជុំវិញបញ្ហានៃជម្លោះព្រំដែនកម្ពុជា-ថៃ)។  លោក ពុយ គា ក៏បានបញ្ជាក់ដែរថា នៅអំឡុងថ្ងៃ AMM Retreat ចាប់ផ្តើមនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ទំនាក់ទំនងការទូតរវាងហ្វីលីពីន និងចិនបានឡើងកម្តៅខ្លាំង ដោយហ្វីលីពីនព្រមានដេញមន្ត្រីទូតចិនចេញពីប្រទេសហ្វីលីពីន ហើយស្ថានទូតចិននៅហ្វីលីពីនគម្រាមថា បើហ៊ានដេញមន្រ្តីអ្នកនាំពាក្យរងរបស់ស្ថានទូតចិនចេញពីហ្វីលីពីនមែន នោះឯកអគ្គរដ្ឋទូត និងមន្រ្តីការទូតទាំង១២រូបដែលកំពុងបំពេញការងារនៅហ្វីលីពីននឹងចាកចេញពីប្រទេសនេះទាំងអស់គ្នា ភ្លាមៗតែម្តង៕ ប្រភព៖ លោក ពុយ គា សម្រួល៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15146",
  "languageVersionId": "11263",
  "visibilityVersion": "2",
  "versionToken": "a1.X0YwkrSAGtgrpzG0WDwfhJu-DFplA1P2r3QPXFbWz34"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។