រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្លិបអ្នកកាសែតកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលពិសេស «ការសង្គ្រោះបឋម» សម្រាប់អ្នកសារព័ត៌មាន

ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងសុខាភិបាល និងផ្ទះមិត្តភាពយុវជនកម្ពុជា–ចិន នឹងបើកវគ្គសង្គ្រោះបឋមសម្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៥ កុម្ភៈ ពេលព្រឹក ក្នុងរាជធានីភ្នំពេញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្ដីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» សម្រាប់អ្នកសារព័ត៌មាន ជាពិសេសអ្នកដែលទៅយកព័ត៌មាននៅតំបន់គ្រោះថ្នាក់ ដើម្បីបង្កើនចំណេះដឹង បន្ថែមលើវិធីជួយសង្គ្រោះបឋមមុនពេលបញ្ចូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ។  លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា វាមិនមែនជារឿងសាមញ្ញពេកទេ ក្នុងពេលដែលមនុស្សម្នាក់ជួបនឹងគ្រោះថ្នាក់ ឬកើតជំងឺភ្លាមៗជាយថាហេតុ ហើយត្រូវការការសង្គ្រោះបឋមបន្ទាន់ភ្លាមៗមុនពេលបញ្ចូនបន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ដូច្នេះការបណ្តុះបណ្តាលឱ្យ អ្នកសារព័ត៌មានបានយល់ដឹងពីវិធីជួយសង្គ្រោះបឋមពិតជាមានសារសំខាន់ ព្រោះពួកគាត់អាចនឹងជួបប្រទះ ករណីដែលត្រូវសង្គ្រោះបឋមញឹកញាប់ ដែលរួមទាំងគ្រោះថ្នាក់ចរាចរណ៍ផង ហើយអ្នកដែលរងគ្រោះអាចនឹងប្រឈមគ្រោះថ្នាក់ដល់ជីវិត។ ប្រធានក្លិបអ្នកកាសែតកម្ពុជា បញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យជំនាញមកពីក្រសួងសុខាភិបាលនឹងផ្ដល់ការបណ្តុះបណ្តាលដោយផ្ទាល់ និងធ្វើបទបង្ហាញ ជាក់ស្តែងសម្រាប់វគ្គបណ្តុះបណ្តាលនេះនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ផ្តើមពីម៉ោង ៨៖៣០នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរៈកិច្ច ស្ថិតនៅមហាវិថីអូស៊ីអាស៊ី (OCIC) ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំពោះការចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាល សូមទំនាក់ទំនងតារយៈទូរស័ព្ទ ឬតេឡេក្រាម និង CoolApp លេខ៖ ០១២ ៨៩៥ ៨៥៣ / ០៧៧ ៤៨០១៧១៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15100",
  "languageVersionId": "11129",
  "visibilityVersion": "2",
  "versionToken": "a1.eBKYIBZRBg5xd07dRezIYMLWzNh6vMa4s7r6C5jevdc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។