រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឆ្នាំ២០២៥! ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ប៉ាគីស្ថាន មានទំហំ ៥៣លានដុល្លារ

កម្ពុជានិងប៉ាគីស្ថានមានពាណិជ្ជកម្មប្រមាណ៥៣លានដុល្លារក្នុងឆ្នាំ២០២៥ ហើយប្រធានព្រឹទ្ធសភាទាំងពីរពិភាក្សាជំរុញពាណិជ្ជកម្មនិងការបើកស្ថានទូតកម្ពុជា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ប៉ាគីស្ថាន មានទំហំ ៥៣លានដុល្លារ ខណៈប្រទេសទាំងពីរក៏បានឯកភាពគ្នាធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាបង្កើតស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ហើយសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្ដេចតេជោ និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានឯកភាពគ្នាជារួមធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញពាណិជ្ជកម្ម ឱ្យកាន់តែទៅមុខ។ ទន្ទឹមនឹងនយោបាយនៃប្រទេសទាំងពីរកំពុងតែរីកចម្រើននោះ សម្តេចតេជោ បានលើកឡើងថាគប្បីប្រទេសទាំងពីរពិនិត្យមើលក្នុងការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត ដែលតាមទិន្នន័យរហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណតែ ៥៣លានដុល្លារទេក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។ សូមជម្រាបដែរថា សម្តេចតេជោ និងលោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានឯកភាពគ្នាលើចំណុចរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប៉ាគីស្ថាន ជាពិសេសនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសនៅពេលនេះកម្ពុជាមិនទាន់មានស្ថានទូតនៅប៉ាគីស្ថានទេ ហើយសម្ដេចតេជោបានគាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញការគាំទ្រនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15085",
  "languageVersionId": "11084",
  "visibilityVersion": "2",
  "versionToken": "a1.VFknxjgEx-QZWMZZQO_JiOG3dmGxeKiYc-a-n5nQre8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។