Air Cambodia ទិញ Boeing 737 MAX រហូតដល់២០គ្រឿង ក្នុងនោះ១០គ្រឿងជាការបញ្ជាទិញច្បាស់លាស់
Boeing បានប្រកាសនៅ Singapore Airshow ថ្ងៃទី៣ កុម្ភៈថា Air Cambodia បានបញ្ចប់ការបញ្ជាទិញ 737-8 ច្បាស់លាស់១០គ្រឿង និងឱកាសទិញបន្ថែម១០គ្រឿង កាលពីខែធ្នូ ឆ្នាំ២០២៥។
ខ្លឹមសារប្រភព
កម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានសម្រេចចុះកិច្ចព្រមព្រៀងទិញយន្តហោះ Boeing 737-8 (737 MAX) ចំនួនរហូតដល់ ២០គ្រឿងពីសហរដ្ឋអាម៉េរិក ក្នុងនោះការបញ្ជាទិញច្បាស់លាស់១០គ្រឿង និងឱកាសទិញបន្ថែម១០គ្រឿង ដែលជាយន្តហោះមានបច្ចេកវិទ្យាទំនើប និងសន្សំសំចៃប្រេងខ្ពស់ ដោយគ្រោងនឹងដាក់ឱ្យដំណើរការនៅកម្ពុជានាពេលឆាប់ៗខាងមុខ។
Boeing បានប្រកាសកិច្ចព្រមព្រៀងនេះនៅក្នុងព្រឹត្តិការណ៍ Singapore Airshow ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ការបញ្ជាទិញច្បាស់លាស់១០គ្រឿង និងឱកាសទិញបន្ថែម១០គ្រឿងត្រូវបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយនេះជាការបញ្ជាទិញយន្តហោះពី Boeing លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។
នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា លោកបណ្ឌិត David Zhan យល់ឃើញថា ការវិនិយោគដ៏ធំធេងនេះ មិនត្រឹមតែជាការបង្កើនចំនួនយន្តហោះប៉ុណ្ណោះទេ ប៉ុន្តែគឺជាមហិច្ឆតាក្នុងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ លោកបណ្ឌិតពន្យល់បន្ថែមថា៖ «យន្តហោះប្រភេទ 737-8 ផ្តល់នូវតុល្យភាពដ៏ប្រសើររវាងចម្ងាយហោះហើរ សមត្ថភាពការដឹកជញ្ជូន និងប្រសិទ្ធភាពនៃការប្រើប្រាស់ប្រេង ដែលនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ដំណាក់កាលនៃកំណើនបន្តបន្ទាប់របស់យើង»។
ដោយឡែក កាលពីដើមខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានធ្វើទស្សនកិច្ចជាផ្លូវការ និងស្វែងយល់ពីក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) នៅទីក្រុង Seattle សហរដ្ឋអាម៉េរិក ដែលជាក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោកផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15072",
"languageVersionId": "11045",
"visibilityVersion": "2",
"versionToken": "a1.1Jln-CRs5GjAvvzODvws7HbBEcwtkfe9vMtHOi1vZtk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
