ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឃាត់រថយន្ត១គ្រឿង ដឹកជ្រូករស់១៦០ក្បាល នាំពីឡាវចូលកម្ពុជា ពុំមានលិខិតអនុញ្ញាត

ក្រុមជំនាញបានឃាត់រថយន្តដឹកជ្រូករស់១៦០ក្បាលនៅស្រុករវៀង ថ្ងៃទី៤ ខែកុម្ភៈ ដោយរកឃើញថានាំពីឡាវចូលកម្ពុជាតាមច្រកកំពង់ស្រឡៅ ពុំមានលិខិតអនុញ្ញាតនាំចូល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ខេត្តព្រះវិហារ)៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី៤ ខែកុម្ភៈនេះ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងអធិការដ្ឋានស្រុករវៀង បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែង លើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដោយធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ដឹកជ្រូករស់ចំនួន ១៦០ក្បាល នាំចេញពីប្រទេសឡាវមកកាន់កម្ពុជា តាមច្រកកំពុងស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅតាមបណ្ដារាជធានីខេត្ត ។ ក្រោយពីមន្ត្រីជំនាញ បានពិនិត្យជាក់ស្តែង ឃើញថាការដឹកជញ្ជូនជ្រូករស់ខាងលើពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញ បាននាំយកវត្ថុតាំងមករក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15065",
  "languageVersionId": "11024",
  "visibilityVersion": "2",
  "versionToken": "a1.27qHenBGMEAklMDcRY1UxjZHqaYg6vFnkRzvA3RoNtE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។