អ្នកជំនាញកំពុងជួសជុលស្ពានឈើថ្មើរជើងនៅប្រាសាទបេងមាលា
អាជ្ញាធរជាតិអប្សរាកំពុងជួសជុលស្ពានឈើនៅប្រាសាទបេងមាលាប្រវែង១៨៩ម៉ែត្រក្នុងដំណាក់កាលដំបូង សម្រេចបាន៦០ភាគរយ និងគ្រោងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៦។
ខ្លឹមសារប្រភព
នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានឈើនៅប្រាសាទបេងមាលា ដែលមានការពុកផុយ និងទ្រុឌទ្រោមខ្លាំង។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា ដោយបញ្ជាក់ថា ការជួសជុលស្ពានថ្មើរជើងនេះ ដើម្បីរួមចំណែកអភិវឌ្ឍវង់ទស្សនានៅតំបន់ប្រាសាទបេងមាលា និងបង្ការហានិភ័យនានាដល់ភ្ញៀវទេសចរ នៅពេលដើរទស្សនាក្នុងបរិវេណប្រាសាទ។ ស្ពាននេះមានប្រវែងសរុប២៥០ម៉ែត្រ ហើយដំណាក់កាលដំបូងនេះ អាជ្ញាធរជាតិអប្សរាជួសជុលប្រវែង១៨៩ម៉ែត្រ។
លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ដំណើរការជួសជុលស្ពាននេះ បានចាប់ផ្តើមពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ដែលជាច្រកចូលសំខាន់ ហើយបច្ចុប្បន្នសម្រេចបាន៦០ភាគរយ។ គម្រោងជួសជុលនេះ ចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០២៥មក គ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៦ ខាងមុខ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15064",
"languageVersionId": "11021",
"visibilityVersion": "2",
"versionToken": "a1.35tkZq90rypmyS_xg5hseQvUSlDrXXFTyKh8wsJVtLo"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
