ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាបានសិក្សាបឋមលើបណ្តាញរថភ្លើងក្រោមដីនៅទីក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានសិក្សាបឋមបណ្តាញ METRO នៅភ្នំពេញ និងបន្តសិក្សាផ្លូវដែកភាគខាងជើងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្លូវដែកធុនស្រាលទៅអាកាសយានដ្ឋានតេជោ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងសាធារណការ និងដឹកជញ្ជូនបានសិក្សាបឋមលើបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ ដើម្បីជាមូលដ្ឋានក្នុងការជ្រើសរើសប្រព័ន្ធ ឬអន្តរដឹកជញ្ជូនណាមួយដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ រក្សាបាននូវបរិស្ថាននិងសោភណភាពទីក្រុង ថែមទាំងមានតម្លៃសមរម្យជូនប្រជាជនទូទៅ។ នេះបើតាមអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដកស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួងសាធារណការ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ក្រសួងបានសម្រេចដោយជោគជ័យ លើការរៀបចំនិងដាក់ឱ្យអនុវត្តអនុក្រឹត្យស្តីពី ការគ្រប់គ្រងផ្លូវឆ្លងកាត់ផ្លូវដែក និងផ្លូវដែក ព្រមទាំងបានបញ្ចប់ការអនុវត្តគម្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍នៅត្រង់ចំណុចឆ្លងកាត់ផ្លូវដែកទាំង២ខ្សែ ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍។ ឯកឧត្តម បានបន្ថែមថា ក្រសួងក៏បានបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងប្រសិទ្ធភាពសម្រាប់ការដឹកជញ្ជូនផ្លូវដែក តាមរយៈការបន្តសហការក្នុងការថែទាំ ស្តារ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ ពិសេសការជំរុញអភិវឌ្ឍក្របខ័ណ្ឌគតិយុត្តផ្លូវដែក និងជំរុញការសិក្សាលើកកម្រិតផ្លូវរថភ្លើងដែលមានស្រាប់នៅភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ឱ្យបើកបរបានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង, ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវដែកធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ព្រមទាំងការសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15059",
  "languageVersionId": "11006",
  "visibilityVersion": "2",
  "versionToken": "a1.dpqcjugV8ZX-CpoJcMsfHauX1uL7GRPulBiJViVK7PU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។