ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា-វៀតណាមប្តេជ្ញាគោរពរាល់កិច្ចព្រមព្រៀងពាក់ព័ន្ធព្រំដែនក្នុងអំឡុងរង់ចាំការកំណត់ព្រំដែនសមុទ្រ

សេចក្តីថ្លែងការណ៍រួមក្រោយជំនួបថ្ងៃទី៦ ខែកុម្ភៈ បានបញ្ជាក់ការគោរពកិច្ចព្រមព្រៀងព្រំដែនដែលមាន រួមទាំងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ និងជំរុញការខណ្ឌសីមាព្រំដែនគោកប្រមាណ១៦ភាគរយដែលនៅសល់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងជំនួបកំពូលរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងព្រះរាជបរមនាមជាប្រមុខរដ្ឋ និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី០៦ ខែកុម្ភៈ ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរព និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងព្រំដែន រួមទាំងកិច្ចព្រមព្រៀងឆ្នាំ១៩៨២ ស្តីពីតំបន់ទឹកប្រវត្តិសាស្រ្តកម្ពុជា-វៀតណាម ក្នុងអំឡុងពេលរង់ចាំការកំណត់ព្រំដែនសមុទ្រ។ តាមរយៈសេចក្តីថ្លែងការណ៍រួម ក្នុងជំនួបកំពូលនេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាពាក់ព័ន្ធនឹងសមុទ្រផងដែរ។ ទន្ទឹមគ្នានេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការបន្តកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកលើការងារខណ្ឌសីមាព្រំដែនគោកដែលនៅសេសសល់ប្រមាណ ១៦ភាគរយ ដោយផ្តល់អាទិភាពលើការដោះស្រាយបញ្ហា ៦ភាគរយ ពាក់ព័ន្ធនឹងការដោះដូរដី ស្របតាមសន្ធិសញ្ញាព្រំដែនទាំងអស់ដែលប្រទេសទាំងពីរបានចុះហត្ថលេខា ក្នុងគោលបំណងកសាងខ្សែបន្ទាត់ព្រំដែនគោកប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរវាងកម្ពុជា និងវៀតណាម។ ក្រៅពីនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការពន្លឿនដំណើរការរៀបចំ ការចរចា និងការចុះហត្តលេខាលើ កិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រង់ច្រកទ្វាព្រំដែនគោក និង កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងព្រំដែនគោក ដើម្បីជំនួសឱ្យកិច្ចព្រមព្រៀងឆ្នាំ១៩៨៣ ស្តីពីលក្ខន្តិកៈព្រំដែន នាពេលខាងមុខទៀតផង៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15038",
  "languageVersionId": "10943",
  "visibilityVersion": "2",
  "versionToken": "a1.fx6Vtdo6M3YUXSqfegHarBS7R_OmF9osnNLFiSDVyHc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។