ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា នឹងកែប្រែសហគមន៍កោះស្រឡៅជាគោលដៅលំហែរបៃតង ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ

កិច្ចប្រជុំថ្ងៃទី៩ កុម្ភៈពិនិត្យគោលការណ៍ លក្ខណៈវិនិច្ឆ័យនិងសូចនាករសហគមន៍អព្យាក្រឹតកាបូន ដើម្បីគាំទ្រជីវភាព អនាម័យ បរិស្ថាននិងការអភិរក្សកោះស្រឡៅ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ ខែកុម្ភៈនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងកំណត់គោលការណ៍លក្ខណៈវិនិច្ឆ័យ និងសូចនាករសហគមន៍អាព្យាក្រឹតកាបូន ដើម្បីប្រែក្លាយសហគមន៍កោះស្រឡៅជាសហគមន៍អព្យាក្រឹតកាបូន ក្នុងគោលបំណងប្រែក្លាយសហគមន៍កោះស្រឡៅជាគោលដៅលំហែរបៃតង ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកសម្រាកកំសាន្ត។ ក្រសួងបរិស្ថាន គ្រោងរៀបចំគម្រោងអភិវឌ្ឍន៍កោះស្រឡៅ ទៅជាកោះអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា នៅពេលខាងមុខ តាមរយៈការគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ដើម្បីបង្កើតជម្រើសជីវភាព និងមុខរបរ ដែលចូលរួមចំណែកដល់ការអភិរក្ស បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងអនាម័យបរិស្ថាន ឱ្យមានភាពស្អាតទាំងនៅលើដី លើមេឃ និងក្នុងទឹក និងការរៀបចំគោលដៅលំហែបៃតង ដែលដើរតួនាទីដ៏សំខាន់ ក្នុងការកាត់បន្ថយការដាក់សម្ពាធ លើធនធានធម្មជាតិ និងលើកកម្ពស់ការងារអភិរក្សធនធានធម្មជាតិ។ គូសបញ្ជាក់ដែរថា សហគមន៍កោះស្រឡៅ ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលហ៊ុមព័ទ្ធដោយព្រៃកោងកាង និងជាទីកន្លែងសម្បូរទៅដោយគ្រឿងសមុទ្រធម្មជាតិស្រស់ៗ ជីវៈចម្រុះជាច្រើនប្រភេទ និងមានប្រជាសហគមន៍អាស្រ័យផលប្រមាណ៣០០គ្រួសារ៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15021",
  "languageVersionId": "10892",
  "visibilityVersion": "2",
  "versionToken": "a1.i5apjuFUVEYDFXVsBNKOuIBbI9rYqpe7IOQfG1FtgKU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។