ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោកជំទាវគីម សុភ័ក្រ្តថាសាខាសមាគមនារីខេត្តព្រះសីហនុជាតួអង្គមិនត្រូវមើលរំលងខណៈស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍជាតិ

កិច្ចប្រជុំថ្ងៃទី១០ កុម្ភៈបូកសរុបការងារស្រ្តីឆ្នាំ២០២៥ និងលើកទិសដៅ២០២៦ ព្រមទាំងការជួយកងទ័ពជួរមុខ ជនភៀសសឹកនិងគ្រួសារយោធា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ប្រធានកិត្តិយសសាខាសមាគមនារីខេត្តព្រះសីហនុ លោកជំទាវ គីម សុភ័ក្រ្ត បានចាត់ទុកសាខាសមាគមនារី និងក្រុមចលនាស្រ្តីខេត្តព្រះសីហនុ ជាតួអង្គដ៏សំខាន់ដែលស្ថាប័នទាំងអស់មិនត្រូវមើលរំលង ខណៈលោកជំទាវមើលឃើញថា ស្រ្តីគឺជាស្នូល និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍជាតិដែលមានសមត្ថភាពអាចធ្វើបានលើសពីបុរសក្នុងចំណុចខ្លះ។ ការលើកឡើងរបស់លោកជំទាវ គីម សុភ័ក្រ្ត ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងក្រុមចលនាស្រ្តីខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈនេះ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។ លោកជំទាវប្រធានកិត្តិយស បានគូសបញ្ជាក់ថា «ក្រៅពីការងារស្របតាមលក្ខន្តិកៈរបស់សមាគម យើងខ្ញុំក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងចលនាគ្រប់គ្រងសតិអារម្មណ៍ប្រជាជននៅមូលដ្ឋានផងដែរ» ជាពិសេសស្ថិតក្នុងកាលៈទេសដែលប្រទេសជាតិប្រឈមនឹងផលវិបាកនៃសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ភាគីថៃ សមាគមនារី និងក្រុមចលនាស្រ្តី បានចូលរួមបំផុសចលនាមហាជនក្នុងនាមជាកងទ័ពជួរក្រោយជួយដល់កងទ័ពជួរមុខ តាមរយៈ ការចូលរួមបរិច្ចាកថវិកា សម្ភារៈ ម្ហូបអាហារ ចូលរួមរៀបចំ និងវេចខ្ចប់ស្បៀងអាហារជូនដល់វីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែន»។ បន្ថែមពីនេះ សមាគមនារី និងក្រុមចលនាស្រ្តី ក៏បានចុះជួបសំណេះសំណាលជាមួយប្រជាជនភៀសសឹក និងសិស្សានុសិស្សដែលភៀសខ្លួនមករស់នៅក្នុងខេត្តព្រះសីហនុ ថែមទាំងបានចុះជួបសំណេះសំណាលលើកទឹកចិត្តដល់ភរិយាកងទ័ពនៅមូលដ្ឋានសមុទ្ររាមដែលស្វាមីរបស់ពួកគាត់បាននឹងកំពុងប្រចាំការនៅតំបន់ព្រំដែនទៀតផង៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15012",
  "languageVersionId": "10865",
  "visibilityVersion": "2",
  "versionToken": "a1.Zy9wzfft0chv5LWXkfB7GYspogmzkEmYg_ZNesICq_I"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។