ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

វេទិកានៅឃុំ២ធ្នូតាមដានការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

លោក ហួត ឃាងវេង និងលោក គង់ គឹមនី ដឹកនាំវេទិកាថ្ងៃទី១២ កុម្ភៈនៅស្រុកស្នួល ដើម្បីទទួលធាតុចូលពីមូលដ្ឋាន និងបង្កើនការសម្របសម្រួលជាមួយប្រជាពលរដ្ឋ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រចេះ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្តក្រចេះ បានចុះមូលដ្ឋានរៀបចំវេទិកាសាធារណៈ សម្រាប់តាមដាន ត្រួតពិនិត្យ និងគាំទ្រការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៅឃុំ២ធ្នូ ស្រុកស្នួល។ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល រួមជាមួយឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាគណៈអធិបតីដឹកនាំវេទិកានេះ។ វេទិកាសាធារណៈត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការសម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងស្វែងរកធាតុចូលជាក់ស្តែងពីមូលដ្ឋាន ដើម្បីធានាថាការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលមានប្រសិទ្ធភាព សមស្រប និងឆ្លើយតបតម្រូវការរបស់ប្រជាជន។ កម្មវិធីនេះ មានការចូលរួមយ៉ាងទូលំទូលាយពីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងឃុំ២ធ្នូ ដែលបានលើកឡើងមតិយោបល់ បញ្ហាប្រឈម និងសំណើសុំការគាំទ្រផ្សេងៗ។ ការរៀបចំវេទិកាសាធារណៈបែបនេះ ត្រូវបានចាត់ទុកថា ជាយន្តការសំខាន់មួយក្នុងការបង្កើនភាពបើកចំហ តម្លាភាព និងការចូលរួមពីប្រជាពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឍមូលដ្ឋាន ស្របតាមទិសដៅនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14995",
  "languageVersionId": "10814",
  "visibilityVersion": "2",
  "versionToken": "a1.7QyqpAv6nEcvyb75XoN5na88sPsBbhUucFgiqUHEVZg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។