ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ពិនិត្យគម្រោងវះកាត់បេះដូងកុមារ

លោកស្រីចុះពិនិត្យថ្ងៃទី១២ កុម្ភៈ នៅមន្ទីរពេទ្យកុមារជាតិ ដែលសហការជាមួយ CHPAA ផ្តល់ការវះកាត់ឥតគិតថ្លៃ និងបង្កើនសមត្ថភាពគ្រូពេទ្យក្នុងស្រុក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ភ្នំពេញ៖ ក្តីសង្ឃឹមនៃជីវិតថ្មីសម្រាប់កុមារដែលមានជំងឺបេះដូង កំពុងត្រូវបានពង្រឹងបន្ថែម តាមរយៈគម្រោងវះកាត់បេះដូងឥតគិតថ្លៃ នៅមន្ទីរពេទ្យកុមារជាតិ។ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងដ៏មានសារៈសំខាន់នេះ ដែលជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)។ គម្រោងនេះ មានគោលបំណងជួយព្យាបាលកុមារដែលមានជំងឺបេះដូងពីកំណើត និងជំងឺពាក់ព័ន្ធផ្សេងៗ ដោយផ្តល់សេវាវះកាត់ដោយឥតគិតថ្លៃ ដើម្បីស្តារសុខភាព និងផ្តល់ឱកាសរស់នៅប្រកបដោយគុណភាពជីវិតល្អប្រសើរឡើងវិញ។ លើសពីការព្យាបាល គម្រោងនេះក៏ផ្តោតលើការកសាងសមត្ថភាពវេជ្ជសាស្ត្រក្នុងស្រុក តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងបណ្តុះបណ្តាលរវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ព្រមទាំងការគាំទ្រផ្នែកឧបករណ៍បច្ចេកទេសវះកាត់សម័យទំនើប។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានអញ្ជើញសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាល និងលើកទឹកចិត្តដល់អាណាព្យាបាល ដោយភ្ជាប់មកជាមួយប្រសាសន៍សួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ លោកជំទាវបណ្ឌិតក៏បានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិកមន្ទីរពេទ្យ និងក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តរបស់ CHPAA ដែលកំពុងចូលរួមអនុវត្តគម្រោងនេះយ៉ាងសកម្ម។ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណចំពោះដៃគូសហប្រតិបត្តិការដែលបានរួមចំណែកយ៉ាងស្មោះស្ម័គ្រ និងបង្ហាញការជឿជាក់ថា គម្រោងវះកាត់បេះដូងកុមារនេះ នឹងបន្តដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ បន្តផ្តល់ក្តីសង្ឃឹម និងអនាគតថ្មីដល់កុមារកម្ពុជា។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14992",
  "languageVersionId": "10805",
  "visibilityVersion": "2",
  "versionToken": "a1.CRzG5BpjwtC9Yd0mLLsJe72aezia3YEU-CxCXdsHDU8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។