ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ព្រះសីហនុត្រៀមពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មថ្ងៃទី២២–២៦ កុម្ភៈ

ពិព័រណ៍នៅទីលានតេជោ ក្រុងព្រះសីហនុ មានប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ខណៈកិច្ចប្រជុំថ្ងៃទី១២ កុម្ភៈពិនិត្យការត្រៀមនិងបែងចែកភារកិច្ច។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្តោតសំខាន់លើការត្រៀមលក្ខណៈបច្ចេកទេស និងការបែងចែកភារកិច្ចតាមផ្នែកនីមួយៗ សម្រាប់ព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការងាររៀបចំព្រឹត្តិការណ៍នេះ ដើម្បីធានាឱ្យដំណើរការរៀបចំប្រព្រឹត្តទៅដោយរលូន និងរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ធានាឱ្យកម្មវិធីប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងមានភាពអធិកអធម។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ មានគោលបំណងលើកកម្ពស់សក្ដានុពលវិស័យទេសចរណ៍ និងវប្បធម៌ដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ព្រមទាំងបើកឱកាសឱ្យមានការដោះដូរពាណិជ្ជកម្ម និងការបង្ហាញផលិតផលក្នុងស្រុក។ បន្ថែមពីនេះ ព្រឹត្តិការណ៍នេះក៏ជាការឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព តាមរយៈសកម្មភាពកីឡា និងការបង្ហាញពីភាពរីកចម្រើននៃវិស័យទេសចរណ៍ ដែលកើតចេញពីម្លប់នៃសន្តិភាពផងដែរ។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14986",
  "languageVersionId": "10787",
  "visibilityVersion": "2",
  "versionToken": "a1.yBZ1Ph0G_5mljT1hx2QVVFEjKl_r9HVzzOGaYGzp2kM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។