ព្រះសីហនុពិនិត្យសំណើនាំចូលបរិក្ខាររោងចក្រថ្នាំលាបដោយពន្ធជាបន្ទុករដ្ឋ
កិច្ចប្រជុំថ្ងៃទី១៣ កុម្ភៈពិនិត្យសំណើលើកទី២របស់ PEBEO ART MATERIALS និងណែនាំការត្រួតពិនិត្យបរិមាណឱ្យសមស្របនឹងទិន្នផលនិងទុនវិនិយោគ។
ខ្លឹមសារប្រភព
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ (លើកទី២) នូវបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្មសម្រាប់រោងចក្រផលិតថ្នាំលាបពណ៌គំនូររបស់ក្រុមហ៊ុន ភីបូ អាត មេធៀរៀល (ខេមបូឌា) ឯ.ក PEBEO ART MATERIALS (CAMBODIA) CO.,LTD. មានទីតាំងស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
តាមរយៈកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានណែនាំមន្ទីរ និងអង្គភាពជំនាញយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានគត់មត់លើបរិមាណ ជាពិសេសគ្រឿងម៉ាស៊ីននិងវត្ថុធាតុដើមនានាដែលបានដាក់ស្នើសុំនាំចូល ដើម្បីឱ្យមានសង្គតិភាពនឹងបរិមាណដែលផលិតបាន និងទំហំទុនវិនិយោគ។
ក្នុងស្មារតីទាក់ទាញ និងថែទាំអ្នកវិនិយោគ លោក ឡុង ឌីម៉ង់ បានណែនាំឱ្យសមាជិកនៃអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ខិតខំពង្រឹងសមត្ថភាព ដើម្បីអាចផ្តល់ការប្រឹក្សា ជូនអ្នកវិនិយោគទៅតាមជំនាញរៀងៗខ្លួនផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14973",
"languageVersionId": "10748",
"visibilityVersion": "2",
"versionToken": "a1.902YC0zPLspFYB-i-ctkE9b2iUC-IcEgQfpUnvRTxkM"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
