ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ព្រះសីហនុរាយការណ៍ភ្ញៀវទេសចរជាង៤,៧លាននាក់ក្នុងឆ្នាំ២០២៥

អភិបាលខេត្តបង្ហាញតួលេខសរុប៤៧៦៩១៩៧នាក់ កើន២,៤៩ភាគរយ និងអាជីវកម្មទេសចរណ៍៥៦០ទីតាំង ដែលមានបុគ្គលិកជាង១ម៉ឺននាក់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

៤,៧៦៩,១៩៧នាក់ជាតួលេខសរុបនៃភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៥។ ចំនួននេះ មានការកើនឡើង ២,៤៩ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ តួលេខភ្ញៀវទេសចរនេះ ត្រូវបានលម្អិតដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងពិធីសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ កាលពីពេលថ្មីៗនេះ។ ក្នុងរបាយការណ៍នោះឯកឧត្តម ម៉ាង ស៊ីណេត បញ្ជាក់បន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរជាង ៤,៧លាននាក់នេះ មានភ្ញៀវជាតិចំនួនជាង ៤,៣លាននាក់ កើន ០,៤៤ភាគរយ និងភ្ញៀវអន្តរជាតិចំនួនជាង ៤១ម៉ឺននាក់ កើន៣០,៤៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ឯកឧត្តមអភិបាលខេត្ត ក៏លម្អិតអំពីមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសរុបមានចំនួន ៥៦០ទីតាំង និងបុគ្គលិកជាង ១ម៉ឺននាក់។ សូមជម្រាបថា ខេត្តព្រះសីហនុ មានតំបន់គោលដៅទេសចរណ៍សំខាន់ៗដូចជា៖ ឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រខៀវស្រងាត់ ឧទ្យានជាតិសមុទ្ររាម ឧទ្យានសមុទ្រកោះរ៉ុង កោះរ៉ុងសន្លឹម ស្មៅសមុទ្រ ផ្កាថ្ម ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ទឹកជ្រោះ គម្របព្រៃឈើធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទដែលភ្ញៀវទេសចរអាចមកសម្រាកកម្សាន្តនិងរីករាយជាមួយនឹងធម្មជាតិទាំងនេះបាន៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14957",
  "languageVersionId": "10700",
  "visibilityVersion": "2",
  "versionToken": "a1.NMZq10fIqc1aX1vct97N_PwCVwVJ3-T8pR3VInc5pnc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។