ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អន្តោប្រវេសន៍រាយការណ៍បណ្ដេញជនបរទេស១០៨៩នាក់ ពាក់ព័ន្ធបទល្មើសច្រើនប្រភេទ

ជនបរទេស១០៨៩នាក់ រួមមានស្ត្រី៥៧នាក់និង១៤សញ្ជាតិ ត្រូវបានរាយការណ៍ថាបណ្ដេញចេញក្នុងថ្ងៃទី១៤–១៦ កុម្ភៈ តាមអាកាសយានដ្ឋានតេជោ និងច្រកព្រែកចាក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អគ្គនាយករដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះថា ជនបរទេសសរុបជាង១ពាន់នាក់ សុទ្ធសឹងតែជាប់ពាក់ព័ន្ធជាមួយបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងស្នាក់នៅគ្មានលិខិតឆ្លងដែន ត្រូវបានមន្រ្តីជំនាញធ្វើបែបបទនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា។ ជនបរទេស១០៨៩នាក់ (ស្រី ៥៧នាក់)នេះ មាន១៤សញ្ជាតិ រួមមាន ចិន យ៉ូហ្គង់ដា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន កូរ៉េ វៀតណាម ចិនតៃវ៉ាន់ ហ្វីលីពីន នីហ្សេរីយ៉ា ឥណ្ឌា បង់ក្លាដេស កេនយ៉ា និងនេប៉ាល់។ សមត្ថកិច្ចកម្ពុជា បានបណ្តេញជនបរទេសទាំងនេះចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនជាតិវៀតណាមបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក កាលពីថ្ងៃទី១៤ ១៥ និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ការបណ្តេញជនបរទេសទាំងអស់នេះ ដោយសារពួកគេពាក់ព័ន្ធករណីលួចឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14948",
  "languageVersionId": "10673",
  "visibilityVersion": "2",
  "versionToken": "a1.uaR7ML9yDV0buslQc1pTWCQPLa0PraCWha8pZcuW0YI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។