ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នាវា SEVEN SEAS EXPLORER ដឹកមនុស្ស១២៧៦នាក់ចូលចតនៅព្រះសីហនុ ក្នុងនោះភ្ញៀវ៧៣០នាក់

ចំនួន១២៧៦នាក់រួមមាននាវិក៥៤៦នាក់ និងភ្ញៀវ៧៣០នាក់ តាមគម្រោងទស្សនកិច្ចមួយថ្ងៃពីថៃទៅវៀតណាម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតយក្ស១គ្រឿង ឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL ISLAND នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំមនុស្សបរទេសចំនួន ១២៧៦នាក់ រួមមានភ្ញៀវទេសចរ៧៣០នាក់ និងនាវិក៥៤៦នាក់ មកលេងកម្សាន្តនៅប្រទេសកម្ពុជា ជាពិសេសខេត្តជាប់ឆ្នេរសមុទ្រដែលមានសក្តានុពលលើគ្រប់វិស័យ ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ។ ក្នុងចំណោមជនបរទេស១២៧៦នាក់ ក្នុងនោះមាននាវិកចំនួន៥៤៦នាក់, ភ្ញៀវ៧៣០នាក់ ស្រី៥១២នាក់ មាន៦៤សញ្ជាតិ។ ភ្ញៀវទាំងអស់នេះ បានធ្វើដំណើរពីប្រទេសថៃ ដោយគ្រោងនឹងទស្សនៈកិច្ចនៅកម្ពុជារយៈពេល១ថ្ងៃ ហើយនឹងបន្តទៅកាន់ប្រទេសវៀតណាម។ នាវា Seven Seas Explorer គឺជានាវាលំដាប់កំពូលនៃកងនាវាដ៏ប្រណីតបំផុតរបស់ក្រុមហ៊ុន Regent Seven Seas Cruises ដោយវាផ្តល់នូវបរិយាកាសនៃភាពទំនើបគ្មានដែនកំណត់ ការរចនាដ៏ប្រណិត និងទំហំដ៏ធំទូលាយនៅលើផ្ទៃសមុទ្រ។ វាត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០១៦ ហើយបានធ្វើដំណើរនៅទូទាំងពិភពលោក ដូចជាពីតំបន់មេឌីទែរ៉ាណេ និងអឺរ៉ុបខាងជើង រហូតដល់អាស៊ី អាឡាស្កា និងទ្វីបផ្សេងៗទៀត។ គូសបញ្ជាក់ថា នេះជានាវាទេសចរណ៍ទី៩ហើយ គិតត្រឹមរយៈពេល២ខែដើមឆ្នាំ២០២៦ ដែលបានចុះចតនៅកំពង់ផែរស្វយ័តក្រុងព្រះសីហនុ នាំភ្ញៀវបរទេសចម្រុះជាតិសាសន៍សរុប ១០,០៧៤នាក់ មកលេងប្រទេសកម្ពុជា៕ អត្ថបទ៖ ចិន្តា ទីទិ រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14932",
  "languageVersionId": "10625",
  "visibilityVersion": "2",
  "versionToken": "a1.KSZ0vQAj2cwnBpYzLMo6t9ZJYhoNcFs2pX-QkCwo__c"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។